Connect with us

ព័ត៌មានកីឡា

កីឡាការិនីបាល់ទាត់ Tang Jiali សមាជិកក្រុមជម្រើសជាតិចិន នឹងចូលលេងនៅក្លិប Tottenham Hotspur

(សៀងហៃ)៖ សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រីរបស់ចិន Tang Jiali នឹងចូលរួមលេងនៅក្លិប Tottenham Hotspur F.C ជាក្លិបធំមួយ ដែលលេងនៅលីគ Premier League របស់អង់គ្លេស, នេះបើតាមការបញ្ជាក់ពីក្លិបបាល់ទាត់ផ្នែកស្ត្រីសៀងហៃ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

Tang, វ័យ២៦ឆ្នាំ ជាខ្សែប្រយុទ្ធដ៏មានសក្តានុពលម្នាក់, បានបាត់បង់ឱកាសលេងនៅព្រឹត្តិការណ៍ Tokyo Olympics បន្ទាប់ពីមិនទាន់ជាសះស្បើយ ពីបញ្ហារបួសជង្គង់។

«​Tang នឹងឈឺចាប់ នៅពេលដែលនាងប្រើប្រាស់ជើងខាងឆ្វេង។ ឥឡូវនេះនាងបានវិលត្រឡប់ទៅកាន់ទីក្រុងសៀងហៃវិញ ដើម្បីទទួលការព្យាបាល», នេះបើតាមសម្តីវេជ្ជបណ្ឌិត Tang Dingjian ប្រចាំក្រុមជម្រើសជាតិ។ «នាងត្រូវការពេលវេលាមួយខែ ដើម្បីជាសះស្បើយ, ប៉ុន្តែការងាររបស់នាង នាពេលអនាគត នឹងមិនមានការប៉ះពាល់នោះទេ»។

Tang បានដើរតួយ៉ាងសំខាន់ ក្នុងជ័យជម្នះរបស់ចិន ក្នុងការប្រកួតតទល់នឹងក្រុមកូរ៉េខាងត្បូង នៅក្នុងការប្រកួតជម្រុះអូឡាំពិក។ នាងក៏ស្ថិតក្នុងចំណោមបេក្ខជន១០រូបនៃពានរង្វាន់កីឡាការិនីឆ្នើម របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្នុងឆ្នាំ២០២០ផងដែរ។

Tang គឺជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រីរបស់ចិនម្នាក់ទៀតហើយ ដែលនឹងទៅលេងនៅក្រៅប្រទេស បន្ទាប់ពីកីឡាការិនី Wang Shuang បានទៅលេងឱ្យក្លិប Paris Saint-Germain របស់បារាំង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook