Connect with us

ព័ត៌មានជាតិ

ការទន្ទ្រានយកដីបឹងធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនខិលខូចត្រូវបានដោះស្រាយ

នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំក្រុមការងារចុះដោះស្រាយការទន្ទ្រានយកដីបឹងធ្វើជាកម្មសិទ្ធិ និងដាំឈូកក្នុងឃុំរាយប៉ាយ ស្រុកកងមាស នៅសាលាស្រុកកងមាស ដោយមានការចូលរួមពីៈមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ,រដ្ឋបាលជលផល,មន្ទីរធនធានទឹកនិងឧតុនិយម,មន្ទីររៀបចំដែនដី ន.រ.ស.ស,មន្ទីរបរិស្ថាន,ស្នងការរងនរគបាលខេត្ត,នាយកទីចាត់ការអន្តរវិស័យ, អាជ្ញាធរស្រុក,មេឃុំរាយប៉ាយ និង ការិយាល័យ រៀបចំដែនដី ន.រ.ស.ភ។

-លទ្ធផលនៃកិច្ចប្រជុំៈ

1-អង្គប្រជុំបានស្តាប់មតិៈលោកមេឃុំ,លោកអភិបាលស្រុក,លោកនាយខណ្ឌរដ្ឋបាលជលផល,លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ,លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយម,លោកនាយកទីចាត់ការអន្តរវិស័យ,លោកប្រធានការិយាល័យ រៀបចំដែនដី ន.រ.ស.ភ, ដែលបានលើកជាយោបល់រួមថាៈ

-បឹងនៅឃុំរាយប៉ាយ ស្ថិតក្នុងអតីតឡូត៍នេសាទលេខ៦ ដែលរាជរដ្ឋាភិបាលបានលុប ក្នុងអំឡុងឆ្នាំ២០១០ និងឆ្នាំ២០១២ ទុកឲ្យប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ ហើយដល់ឆ្នាំ២០១៤ និងឆ្នាំ២០១៦ ក៏បានបង្កើត សហគមន៍នេសាទ រហូតមកទល់ពេលនេះ។ដោយសារឆ្នាំ២០១៩រហូតមក ទឹកមិនឡើងធំ ធ្វើឲ្យបឹងគោក រាក់ ដែលជាឱកាសអំណោយផលដល់ ជនខិលខូចមួយចំនួន លួចរុករាន ឈូសឆាយ ជីកស្រះ ធ្វើទំនប់ ដោយចិញ្ចឹមត្រី ដាក់សំរាស់ ដាំឈូក,អាស្រ័យផល និងរហូតដល់មានការលក់ដូរដីឲ្យឈ្មួញ ជាដើម។

-ដោយមានបទល្មើសកើតឡើងជាបន្តបន្ទាប់ ទើប មេឃុំ និងអាជ្ញាធរស្រុក បានស្នើសុំអន្តរាគមន៍មកថ្នាក់ខេត្ត ដើម្បីចុះទប់ស្កាត់ ។ កន្លងមក ស្រុកនិងឃុំបាន ផ្សព្វផ្សាយ លិខិត លេខៈ០៧ និង០៨ របស់រដ្ឋបាលខេត្តក្នុងការទប់ស្កាត់ បង្ការ បង្ក្រាប ជនខិលខូច លួចឈូសឆាយ រុករាន ដីរដ្ឋកាន់កាប់ខុសច្បាប់ ដោយបានធ្វើកិច្ចសន្យា ជាមួយជនល្មើស ឲ្យឈប់ប្រព្រឹត្តិ និង បានអប់រំអ្នកដាំឈូកក្នុងបឹង ឲ្យបញ្ឈប់សកម្មភាព រួចហើយ។

-អង្គប្រជុំបាន សំរេចលើកយោបល់ជូនឯកឧត្តម អភិបាលខេត្តៈ

ទី១-ស្នើសុំ ជំរុញ ការចុះបញ្ជីដីជាលក្ខណៈប្រពន្ធ័ជូនប្រជាពលរដ្ឋនៅតំបន់ទាំងនោះ អោយបានឆាប់ចប់លឿន ដើម្បីងាយស្រួលដល់ការ ទប់ស្កាត់ការរំលោភចូលកាន់កាប់យកដីបឹងរបស់រដ្ឋ ធ្វើជាកម្មសិទ្ធ និង

ទី២-អង្គប្រជុំ ស្នើដល់ មន្ទីរជំនាញ,អាជ្ញាធរស្រុក និងឃុំ ត្រូវ បន្តការអប់រំផ្សព្វផ្សាយ ទប់ស្កាត់ ការរុករានកាន់កាប់ដីបឹង យកធ្វើកម្មសិទ្ធ និង ត្រូវចុះបង្កា បង្ក្រាប ទប់ស្កាត់ បទល្មើសជាក់ស្តែង តាមសមត្ថកិច្ចជំនាញនិមួយៗ ស្របតាមតួនាទីភារកិច្ច រួមទាំងនីតិវិធីច្បាប់ជាធរមាន៕ ដោយ ឥដ្ឋ សុវណ្ណរ័ត្ន។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook