Connect with us

ព័ត៌មានទាន់ហេតុការណ៍

ទីក្រុង Liverpool​ ត្រូវបាន UNESCO ដកចេញពីបេតិកភណ្ឌពិភពលោក

facebook caption៖ ទីក្រុង Liverpool ធ្លាប់រងការព្រមានរួចហើយអំពីការអភិវឌ្ឈដែលធ្វើឱ្យ ប៉ះពាល់ដល់តម្លៃបេតិកភណ្ឌរបស់ទីក្រុងមួយនេះ ពិសេសការសាងសង់កីឡដ្ឋានថ្មីរបស់ក្លិប Everton តម្លៃ៥០០លានអឺរ៉ូនៅជាប់មាត់ទឹក Bramley Moore Dock ផ្ទាល់តែម្តង ដោយបាន ធ្វើឱ្យបាត់បង់លក្ខណៈសភាពដើមប្រវតិ្តសាស្រ្ត។

ទីក្រុង Liverpool ត្រូវបានអង្កការ UNESCO ដកចេញពីបញ្ជីទីក្រុងបេតិកភ័ណ្ឌពិភពលោកដោយសារតែការអភិវឌ្ឈតំបន់មាត់ទឹកនៃទីក្រុងមួយនេះដែលធ្វើឱ្យប៉ះពាល់ទម្រង់ដើមរបស់ទីក្រុង។ នេះបើតាមការផ្សាយរបស់សារព័ត៏មាន BBC News។

ការសម្រេចដកហូតឋានៈជាទីក្រុងបេតិកភ័ណ្ឌពីទីក្រុង Liverpool ត្រូវបានធ្វើឡើងបន្ទាប់ពីមានការបោះឆ្នោតដោយសម្ងាត់នាកិច្ចប្រជុំរបស់គណៈកម្មាធិការ UNESCO ដែលកំពុងប្រជុំនៅទឹកដី។

UNESCO ធ្លាប់ព្រមានទីក្រុងដែលស្ថិតនៅក្នុងតំបន់ Merseyside ប្រទេសអង់គ្លេសមួយនេះរួចមកហើយអំពីការអភិវឌ្ឈទីក្រុងដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃបេតិកភ័ណ្ឌរបស់ទីក្រុងមួយនេះរួមមានការសាងសង់កីឡដ្ឋានថ្មីរបស់ក្លិប Everton ដែលមានតម្លៃដល់ទៅ៥០០លានអឺរ៉ូនៅជាប់មាត់ទឹកBramley Moore Dock ផ្ទាល់តែម្តងដោយបានធ្វើឲ្យបាត់បង់លក្ខណៈសភាពដើមប្រវតិ្តសាស្រ្តនៃទីក្រុង Liverpool។

លោកស្រី Joanne Anderson ដែលជាអភិបាលក្រុង Liverpool ចាត់ទុកការដកថានៈនេះ ជាការសម្រេចចិត្តមួយដែលពិតជាពិបាកនឹងយល់បាន។

ទីក្រុង Liverpool បានក្លាយជាទីក្រុងទី៣ដែលត្រូវយូណេស្កូដកហូតឋានៈជាទីក្រុងបេតិកភ័ណ្ឌពិភពលោក បន្ទាប់ពីបានទទួលនាមមួយនេះអស់រយៈពេល៤៣ឆ្នាំ។ ចំណែកការដកហូត២ទីក្រុងផ្សេងទៀតធ្វើឡើងនៅឆ្នាំ ២០០៧ ពីដែនជម្រកសត្វព្រៃនៅក្រុងអូម៉ង់ប្រទេសអារ៉ាប់ និងឆ្នាំ ២០០៩ បីតំបន់ជ្រលងភ្នំអែលបេនាទីក្រុងត្រែសស្តេនរបស់អាល្លឺម៉ង់។

ជុំវិញករណីនេះ អ្នកនយោបាយផ្នែកបាល់ទាត់ព្រមទាំងសមាជិកបណ្ឌិត្យសភាជាង៣០រូបក្នុងទីក្រុង Liverpool ក៏បានចុះហត្ថលេខាលើលិខិតមួយផ្ញើទៅកាសែត The Time កាលពីខែមិថុនាកន្លង ដោយបានទទូច UNESCO កុំដកនាមបេតិកភ័ណ្ឌពិភពលោករបស់ទីក្រុងនេះចេញ។ ពួកគេអះអាងថា ការសាងសង់កីឡដ្ឋានរបស់ក្លិប Everton នៅតំបន់ដែលក្រីក្រនេះ អាចជួយនាំមនុស្សរាប់លាននាក់មកកាន់តំបន់ដែលជាប់មាត់សមុទ្រនេះ ហើយពួកគេអាចសិក្សាពីប្រវត្តិសាស្រ្តស្ថាបត្យកម្មនិងតំបន់សមុទ្ររបស់អង់គ្លេសតែម្តង។

ទីក្រុង Liverpool ធ្លាប់បានទទួលរង្វាន់ថាជាទីក្រុងដែលសំបូរទៅដោយប្រវត្តិសាស្រ្ត និងផ្នែកស្ថាបត្យកម្មដ៏ល្អឯកនៃសំណង់ហើយត្រូវបានដាក់បញ្ចូលជាទីតាំងប្រវត្តិសាស្រ្តដូចទៅនឹងប្រាសាទ Taj Mahal របស់ឥណ្ឌា និងប្រាសាទ Pyramid របស់អេហ្សីប ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook