Connect with us

ព័ត៌មានជាតិ

កសិករខេត្តត្បូងឃ្មុំជោគជ័យលើការដាំសាកល្បងផ្លែឪឡឹក សម្បកពណ៌មាស

(ត្បូងឃ្មុំ)៖ កសិករខេត្តត្បូងឃ្មុំបានទទួលជោគជ័យលើការដាំសាកល្បងផ្លែឪឡឹកសម្បក ពណ៌មាស ខណ:ដែលផ្លែវាមានរូបរាងប្លែករស់ជាតិផ្អែមឆ្ងាញ់ខុសពីឪឡឹកធម្មតា ។

លោក ប៊ូ ម៉ាន ជាកសិករនៅភូមិត្រពាំងទន្សោង ឃុំទន្លេបិទ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំបានឲ្យដឹងថា លោកបាននាំយកគ្រាប់ពូជឪឡឹកសម្បកពណ៌មាសនេះពីប្រទេសជិតខាងហើយបច្ចុប្បន្ននេះលោកបានដាំសាកល្បងជាលើកដំបូង លើផ្ទៃដីជាង២ហិកតាមាន រយៈពេលជាង២ខែមកហើយ។ ការដាំជាលើកដំបូងមែនតែទទួលជោគជ័យខ្ពស់ទាំងបរិមាណនិងគុណភាព ពិសេស មានតម្រូវការទីផ្សារច្រើនផងដែរ។

លោកបន្តថា ឪឡឹកប្រភេទនេះមានសម្បកពណ៌មាសដែល មាន ភាពទាក់ទាញ រសជាតិផ្អែមស្រួយឆ្ងាញ់ពិសា មានគ្រាប់តិច មានក្លិនក្រអូបឈ្ងុយ ពិសេស លោកដាំជាលក្ខណៈសរីរាង្គដែលជួយទ្រទ្រង់ដល់សុខភាពអ្នកបរិភោគ ។ លោកបន្តថា ផ្លែឪឡឹកសម្បកពណ៌មាសនេះ មានតម្លៃ១គីឡូក្រាម៥០០០រៀល។

“ឪឡឹកពណ៌មាសនេះខុសប្លែកពីឪឡឹកទូទៅដោយពណ៌របស់វាគឺពណ៌មាសហើយ ពណ៌មាសនេះគឺជាពណ៌ដែល ពេញនិយមនឹងទាក់ទាញខ្លាំងមែនទែន ហើយឪឡឹកពណ៌មាសមានរសជាតិផ្អែមស្រួយជាពិសេសមានក្លិនក្រអូប ជាងហ្នឹងទៀត ឪឡឹកពណ៌មាស មិនសូវមានគ្រាប់ដូចឪឡឹកធម្មតាទេ”។

លោកបន្ថែមថា ឪឡឹកប្រភេទនេះគឺប្រើរយៈពេលដាំតែជាង១ខែទេ អាចប្រមូលផល បានហើយ។ ចំពោះទិន្នផលវិញអាចទទួលបានចន្លោះពី២០តោនទៅ៤០តោនក្នុងទំហំដី២ហិកតា។

លោកបញ្ជាក់ថា បច្ចេកទេសដាំឪឡឹកពណ៌មាសមិនខុសប្លែកពីឪឡឹកធម្មតាទេ គ្រាន់ថាបច្ចេកទេសសម័យទំនើបនេះ មានមន្រ្តីជំនាញខាងកសិកម្មខេត្តចុះមកបង្រៀនបន្ថែមពីរបៀប ថែទាំ របៀបបំពាក់ប្រព័ន្ធស្រោចស្រពដល់ដំណាំគ្រប់គល់គ្រប់គុម្ពរបស់វា ធ្វើឲ្យដំណាំរបស់យើងមានសុខភាពល្អ ឆាប់ទទួលបានផល៕

Click to comment

Leave a Reply

Your email address will not be published.

Facebook