(គូឡាឡាំពួ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២២ កក្កដានេះ ប្រទេសម៉ាឡេស៊ីនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ជាង១៣,០០០ករណីបន្ថែមទៀត ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតទី២ ចាប់តាំងពីមានករណីឆ្លងជំងឺនេះមក។
នៅថ្ងៃជាមួយគ្នានេះម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន១៣៤នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៧,៥៧៤នាក់។
សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសម៉ាឡេស៊ីកើនដល់ ៩៦៤,៩១៨ករណី ក្នុងនោះករណីសកម្មមានចំនួន១៤២,០៥១នាក់៕ ដោយ គង់ សុខឡេង។
