Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ទទួលរថយន្ត និង សម្ភារ ពីឯកឧត្តម ប្រាក់ សុខុន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

(កណ្តាល)៖ នៅថ្ងៃ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត តំណាងឱ្យរដ្ឋបាលខេត្ត កណ្តាល បានអញ្ជើញទទួលរថយន្ត និងសម្ភារ ពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអរន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ដែលរថយន្ត និងសម្ភារ ទាំងនោះសម្រាប់បម្រើឱ្យការងារទប់ស្កាត់ជំងឺកូវីដ-១៩ ។

អំណោយដែល ឯកឧត្តម ប្រាក់ សុខុន បានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកណ្ដាល រួមមាន៖ រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្លៀកបំពាក់ការពា (PPE) ចំនួន ១,២០០ឈុត ម៉ាសប្រភេទល្អ N95 ចំនួន ៤០.០០០ម៉ាស, Face Shield ចំនួន ៣០០, វ៉ែនតាការពារ ចំនួន១០០, ម៉ាសធម្មតា ចំនួន ១០០.០០០ម៉ាស, ស្រោមដៃសុខាភិបាល ចំនួន ៣០០ សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិ សាស្រ្តខេត្តកណ្តាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងសហការី ដែលបានឧបត្ថម្ភនូវ រថយន្តសង្គ្រោះបន្ទាន់ និង សម្ភារៈមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook