ព័ត៌មានជាតិ ប្រមុខរាជរដ្ឋាភិបាល ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ នៅថ្ងៃទី០១ ខែសីហាខាងមុខនេះ Share Tweet (ភ្នំពេញ)៖ ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចនឹងធ្វើជាអធិបតីនៃពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហាខាងមុខនេះ។ សម្ដេចបញ្ជាក់ថា សម្តេចនឹងនាំចៅៗអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនដំបូងគេនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ។ សម្ដេចតេជោ ស្នើឱ្យថ្នាក់ដឹកនាំដែលមានចៅៗ និងកូនៗរបស់ខ្លួន ចូលរួមចាក់វ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំនេះផងដែរ។ សម្ដេចបញ្ជាក់ទៀតថា យុទ្ធនាការនេះ នឹងចាប់ផ្ដើមចេញពីរាជធានីភ្នំពេញមុនដំបូងគេ ខណៈដែលរាជធានីភ្នំពេញមានប្រជាជនអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ចំនួនប្រហែល ២៣ម៉ឺននាក់។ «ប៉ុន្តែនៅពេលដែល មានវ៉ាក់សាំងគ្រប់គ្រាន់នៅទីកន្លែងមួយចំនួន យើងចាក់ទាំងមនុស្សចាស់ផងនិងកូនក្មេងទៅជាមួយគ្នាផង។ យើងបានគិតគូរថា នៅពេលដែលយើងកំពុងតែដាក់ផែនការចាក់វ៉ាក់សាំង ដែលយើងចាក់បាន ៦៥,៥៣ ភាគរយនៃចំនួនប្រជាជនដែលត្រូវចាក់១០លាននាក់ យើងនឹងចាក់ ៦២,០៥ភាគភាគរយ នៃប្រជាជន១៦លាននាក់។ ហើយប្រសិនបើយើងចាក់ចំពោះកូនក្មេង អាយុ១២ទៅ១៧ឆ្នាំ ដែលយើងប៉ាន់ស្មានថា២លាននាក់ យើងនឹងមានប្រជាជនដែលត្រូវបានចាក់វ៉ាក់សំាង ៦៥ភាគរយ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេស ការសិក្សា នៅតាមសាលារៀនដែល យ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាលនឹងនាំកូនៗទៅទទួលវ៉ាក់សាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តស្មារតី ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយ អនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»៕ Post Views: 315 Related Topics: Up Next សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មុនទទួលអំណោយវ៉ាក់សាំង AstraZeneca Don't Miss កម្មវិធីអាស៉្បាយខេត្តសៀមរាបកំពុងដំណើរការផ្តល់ពូជមាន់សម្រាប់កសិករដែលចងក្រងជាបណ្តុំអាជីវកម្ម Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ51 mins ago អ្នកធ្វើដំណើរ ចំនួន ៤,៦លាននាក់ នឹងធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិ របស់កម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ ព័ត៌មានជាតិ1 hour ago ព័ត៌មានជាតិ2 hours ago កិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តប៉ៃលិន ព័ត៌មានជាតិ1 month ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ កងកម្លាំងប្រដាប់អាវុធ3 months ago ឃាត់ខ្លួនម្ចាស់រថយន្តនិងជនជាតិចិនប្រុស៤នាក់កំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 months ago ប៊ិះអាសន្នធំ យន្តហោះរុស្ស៊ីហោះកៀកយន្តហោះអង់គ្លេសបំផុតនិងបាញ់កាំជ្រួចនៅលើសមុទ្រខ្មៅ កងកម្លាំងប្រដាប់អាវុធ6 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook