(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះ សំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មុនទទួលអំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេនេកា (AstraZeneca) ចំនួន ៣៣២ ០០០ដូស ដែលជាជំហានដំបូង ក្នុងជំនួយ១លានដូស របស់រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាល កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១៕

