ព័ត៌មានជាតិ ជប៉ុន ប្រកាសផ្តល់ជំនួយ៣,៣១លានដុល្លារ លើគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា Share Tweet (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ចំនួន ៣៦២ លានយ៉េន ស្មើនឹង ៣,៣១លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់លើគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ជាមួយនឹងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរបស់កម្ពុជានៅថ្ងៃនេះបានបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរផងដែរ ។ ដោយឡែក ថ្មីៗនេះជប៉ុនក៏បានប្រកាសផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ដែលនឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃសុក្រនេះ ។ ក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា ជប៉ុនបានផ្តល់ជំនួយសរុបជាង៥០លានដុល្លារអាមេរិកដល់កម្ពុជា រួមមានបរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រគម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឹតាមព្រំដែន ក៏ដូចជាការផ្តល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងការរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវ ៕ Post Views: 159 Related Topics: Up Next ទូតចិនប្រចាំកម្ពុជា ប្រតិកម្មការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មាន Reuters អំពីទំនាក់ទំនងរវាងចិននិងកម្ពុជា Don't Miss TOP NEWS: សម្តេចតេជោ ហ៊ុន សែន បដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់បុគ្គល២រូប ដោយសារពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរនាពេលកន្លងមក Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ20 hours ago សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ព័ត៌មានកីឡា20 hours ago យើងបានជោគជ័យក្នុងការដាក់ឈ្មោះ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២» ព័ត៌មានជាតិ20 hours ago ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងគណៈកម្មការ កិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងក្រសួងព័ត៌មាន ស្តីពី « កិច្ចការ ប្រពន្ធ័ផ្ស ព័ត៌មានជាតិ1 month ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ កងកម្លាំងប្រដាប់អាវុធ3 months ago ឃាត់ខ្លួនម្ចាស់រថយន្តនិងជនជាតិចិនប្រុស៤នាក់កំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 months ago ប៊ិះអាសន្នធំ យន្តហោះរុស្ស៊ីហោះកៀកយន្តហោះអង់គ្លេសបំផុតនិងបាញ់កាំជ្រួចនៅលើសមុទ្រខ្មៅ កងកម្លាំងប្រដាប់អាវុធ6 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook