Connect with us

ព័ត៌មានទាន់ហេតុការណ៍

អ្នកឆ្លងកូវីដ-១៩ ចំនួន ៤៥,៤១៦នាក់ និងស្លាប់ ១,៤១៥នាក់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ របស់ឥណ្ឌូណេស៊ី

(ហ្សាការតា)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបានឱ្យដឹងថា ក្រសួងសុខា ភិបា​លឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤៥,៤១៦នាក់ និងស្លាប់ថ្មី ១,៤១៥នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ីកើនដល់ ៣,​១២​៧,៨២៦នាក់ ក្នុងនោះស្លាប់ ៨២,០១៣នាក់។ នៅថ្ងៃសៅរ៍នេះ អ្នកជំងឺ៣៩,៧៦៧នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ដែលនេះធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ២,​៤​៧​១,៦៧៨នាក់។

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងពិចារណាបន្ធូរបន្ថយវិធានការរឹតត្បិតខ្លះ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះបើសិនជាចំនួនអ្នកឆ្លងCOVID-19ប្រចាំថ្ងៃមានការ​ថយ​ចុះគួរឱ្យកត់សម្គាល់៕ ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook