ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឱ្យដឹង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ថា ភ្លើងឆះព្រៃ Tamarack ដែលបានឆេះអស់រយៈពេល ពីរសប្តាហ៍បានកើនឡើង ដល់៥៨.៤១៧ ហិ ដោយ ៨.០០០ ហិកតា កាលពីព្រឹកថ្ងៃសុក្រ ដែលមានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ ។ ការបញ្ជាឱ្យជម្លៀសប្រជាជនប្រហែល១.៤០០ នាក់ ដែលរស់នៅក្បែរតំបន់នោះ ។
យោងតាម Inciweb ដែលជាបណ្តាញប្រព័ន្ធព័ត៌មាន ផ្សយព្វផ្សាយឱ្យដឹងថា ការឆេះនេះបណ្តាលមកពីមានការផ្ទុះរន្ទះបាញ់ កាលពីថ្ងៃទី៤ ខែកក្កដា នៅតំបន់ Alpine រដ្ឋកាលីហ្វ័រនីញ៉ា ដែលមានព្រំប្រទល់ជាប់នឹងរដ្ឋ Nevada អគ្គិភ័យបានផ្ទុះឡើងជាទ្រង់ទ្រាយធំ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានឆាបឆេះមួយកន្លែង នៅខាងកើតផ្លូវ៣៩៥ ដែលជាផ្លូវសំខាន់មួយ កំពុងរត់ឆ្លងកាត់ភ្នំ។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា នៅគ្រាដែលភ្លើងបានឆាបឆេះពេញផ្លូវហាយវេសន៍ទាំងសងខាងហើយ ទើបការបញ្ជាជម្លៀសថ្មីត្រូវបានចេញនៅថ្ងៃសុក្រ សម្រាប់សហគមន៍ នៅតាមបណ្តោយផ្លូវហាយវេសន៍ ដោយបង្កើនចំនួនមនុស្សជម្លៀសដល់ទៅ៤.៤៣៩ នាក់ ។
ទីភ្នាក់ងារព័ត៌មាន USA Today បានរាយការណ៍ កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា អគ្គិភ័យនេះក៏បានបំផ្លាញអគារ យ៉ាងហោចណាស់១០កន្លែង និងបង្ខំឱ្យលុបចោលកម្មវិធី Death Ride ដែលជាការប្រណាំងកង់ ប្រចាំឆ្នាំដែលធ្វើឱ្យអ្នកជិះកង់ និងអ្នកទស្សនារាប់ពាន់នាក់ ជាប់គាំង ។
បើតាម Inciweb បានឱ្យដឹងថា បុគ្គលិកជាង១.៣០០នាក់ មកពីទូទាំងប្រទេសបាន នឹងកំពុងជួយប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនេះ ដែលការពង្រីកយ៉ាងឆាប់រហ័ស កាលពីថ្ងៃព្រហស្បតិ៍ បានបង្ខំឱ្យពួកគេ ប្រមូលផ្តុំគ្នាឡើងវិញ និងបញ្ឈប់សកម្មភាពរបស់ភ្លើងទាំងនោះ ។
គួរបញ្ជាក់ថា អគ្គីភ័យ Inciweb បានឱ្យដឹងនៅក្នុងការព្យាករណ៍នៃស្ថានការណ៍នៅ២៤ម៉ោងខាងមុខថា អគ្គិភ័យត្រូវបានគេរំពឹងថា នឹងកើតឡើងស្រដៀងគ្នានឹងថ្ងៃព្រហស្បតិ៍ជាមួយនឹងការបន្តយ៉ាងខ្លាំងចំពោះ ឥរិយាបទអគ្គិភ័យ ដែលបានរាលដាលដល់ភាគខាងជើង និងខាងកើតហើយ ៕ ដោយ គង់ សុខឡេង។



