Connect with us

ព័ត៌មានជាតិ

លទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ ក្រុមប្រឹក្សាក្រុងបូកគោ គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងទាំងស្រុងចំនួន១៧សម្លេង

(កំពត)៖ លទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ក្រុមប្រឹក្សាក្រុងបូកគោខេត្តកំពតដែលបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ខែកក្កដាឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងទាំងស្រុងចំនួន១៧សម្លេង ខណៈគណបក្សបីផ្សេងទៀតដែលបានចូលរួមឈរឈ្មោះប្រកួតប្រជែងមាន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជាមិនបានទទួលសម្លេងសោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ គឺជាព្រឹត្តិការណ៍នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ហើយការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកនៅវេលាម៉ោង ៧:០០ នាទីព្រឹក តាមការគ្រោងទុក។

គណៈកម្មការការិយាល័យបោះឆ្នោត បានប្រកាសបិទការបោះឆ្នោតនៅវេលាម៉ោង ៧:៤១ នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោត ចំនួន ១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់បឹងទូក សង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច បានចូលទៅបោះឆ្នោតរួចរាល់។ មន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោតបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងការិយាល័យបោះឆ្នោត។

ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានអនុវត្តនីតិវិធីនៃការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោត បានបញ្ចប់នៅវេលាម៉ោង ៨:០៨ នាទីព្រឹក ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមានការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោតបានការសរុបចំនួន ១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ ។

សូមជម្រាបជូនថា ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ដំណើរការនេះ បានរៀបចំឡើងក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩៕

Click to comment

Leave a Reply

Your email address will not be published.

Facebook