Connect with us

ព័ត៌មានទាន់ហេតុការណ៍

ឥណ្ឌូនេស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន «២៨,២២៨ករណី» និងស្លាប់ ១,៤៨៧នាក់ក្នុងមួយថ្ងៃ

(ហ្សាកាតា)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២៨,២២៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

នៅថ្ងៃជាមួយគ្នានេះឥណ្ឌូនេស៊ីក៏បានរកឃើញស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១,៤៨៧នាក់ និងចំនួនអ្នកជាសះស្បើយចំនួន ៤០។៣៧៤នាក់ផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាមួយករណីឆ្លងសរុប ៣,១៩៤,៧៣៣ករណី ក្នុងនោះស្លាប់ ៨៤,៧៦៦នាក់ និងជាសះស្បើយ ២,៥៤៩,៦៩២នាក់៕ ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook