Connect with us

ព័ត៌មានជាតិ

ក្ដៅៗ!ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចេញប្រតិកម្មចំពោះរឿងសាច់ក្របី៣កុងទ័រនឺផ្ទុកកូវីដ

ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា បានចេញប្រតិកម្មដោយមិនអស់ចិត្ត ចំពោះការរកឃើញមេរោគ​កូវីដ-១៩ នៅលើសាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា ​មកប្រទេសកម្ពុជា ​និងបានស្នើសុំឱ្យធ្វើតេស្ដម្ដងទៀត។ ​នេះបើតាមទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-​១៩ ។

ស្ថានទូតឥណ្ឌា បានអះអាងថា សាច់ក្របីនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវមុននឹងនាំចូលមកប្រទេសកម្ពុជា។ មួយវិញទៀត សាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជា​នៅខែកក្កដា ដែលគ្មានភ័ស្ដុតាង​វិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត៣ខែនោះទេ ៕​

សូមបញ្ជាក់ថា នេះបើយោងតាមតាមដានបញ្ហានេះ កាលពីខែមុន រដ្ឋាភិបាលកម្ពុជាបានសម្រេចដកបម្រាមបណ្តោះអាសន្នលើការផ្គត់ផ្គង់សាច់ពីប្រទេសឥណ្ឌា ដោយសារការភ័យខ្លាចការចម្លងរាលដាលមេរោគកូវិដ១៩ បន្ទាប់ពីស្ថានទូតឥណ្ឌានៅទីក្រុងភ្នំពេញ បានអះអាងថា មិនមានភស្តុតាងវិទ្យាសាស្ត្រនៅពីក្រោយការរឹតបន្តឹងនេះ។

លោក Fauzan Alavi ដែលជាអ្នកនាំចេញសាច់ដ៏ធំពីប្រទេសឥណ្ឌា និងជាអ្នកនាំពាក្យរបស់សមាគមនាំចេញសាច់ និងបសុសត្វឥណ្ឌា បាននិយាយថា “យើងសូមថ្លែងអំណរគុណចំពោះស្ថានទូតឥណ្ឌារបស់យើងនៅប្រទសកម្ពុជាដែលបានលើកយកបញ្ហានេះ និងពន្យល់ពីហេតុផលដល់រដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជាក់ថា ការផ្គត់ផ្គង់របស់ឥណ្ឌាមានសុវត្ថិភាពទាំងស្រុង។ យើងសង្ឃឹមថា ការនាំចេញរបស់យើងទៅកាន់ទីផ្សារកម្ពុជានឹងទទួលបានទឹកប្រាក់ ១០០ លានដុល្លារនៅឆ្នាំនេះ” ។

សូមបញ្ជាក់ថា ទាក់ទិននឹងបញ្ហានេះ អង្គភាពព័ត៌មានកម្ពុជាសន្តិភាព បានធ្វើការទាក់ទងលោកអភិបាលខេត្តកំពង់ស្ពឺ ប៉ុន្តែលោកកំពុងជាប់ប្រជុំតាមប្រព័ន្ធអនឡាញ ដោយមិនបានបញ្ជាក់អ្វីទេ។ ដោយ គង់ សុខឡេង៕

ប្រភព Sabay News។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook