Connect with us

ព័ត៌មានទាន់ហេតុការណ៍

ជួបគ្រោះធម្មជាតិទៀតហើយ! ព្យុះទីហ្វុង Nepartak បោកបក់លើខេត្ត Miyagi របស់ជប៉ុន និងបង្កឱ្យមានការរអិលបាក់ដី

(តូក្យូ)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ព្យុះទីហ្វុងណេផាតាក់(Nepartak)បានរំកិលមកដល់ភាគខាងជើង និងឦសានរបស់ជប៉ុន ហើយបោកបក់យ៉ាងសន្ធប់លើខេត្តមីយ៉ាហ្គិ (Miyagi) ខណៈវាត្រូវបានគេរំពឹងថា នឹងបន្តឆ្ពោះទៅកាន់ទីក្រុងតូក្យូថែមទៀត។

នៅពេលមកដល់ខេត្ត Miyagi ជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ព្យុះទីហ្វុង Nepartak បានបង្កឱ្យមានការរអិលបាក់ដី និងរលកសមុទ្រខ្ពស់ៗចាប់ពីវេលាម៉ោង ៦៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងតូក្យូ)។ Nepar​tak នឹងឆ្លងកាត់ភាគឦសាន និងខាងជើងជប៉ុន ព្រមទាំងទីក្រុងតូក្យូ ហើយរំកិលហួសទៅកាន់ដែនសមុទ្រជប៉ុន (Sea of Japan) តែម្តង។

បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ព្យុះទីហ្វុង Nepartak នឹងអាចបង្កឱ្យមានភ្លៀងធ្លាក់គ្របដណ្តប់លើតំបន់ភាគឦសានជប៉ុន ក្នុងកម្រិតរហូតដល់ ១០០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងខាងមុខ។ យ៉ាងណាក៏ដោយ មិនទាន់មានរបាយការណ៍អំពីទំហំនៃការខូចខាត ឬចំនួនមនុស្សរងគ្រោះ ត្រូវបានបញ្ជាក់នៅឡើយទេ។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូក៏បានរងផលប៉ះពាល់មួយចំនួនផងដែរ ក្នុងនោះការប្រកួតខ្លះត្រូវបានលើកពេលវិញ។ ដោយ គង់ សុខឡេង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook