Connect with us

ព័ត៌មានទាន់ហេតុការណ៍

ព្យុះភ្លៀងខ្លាំងមួយប្រាវនៅតំបន់កាស្មៀរ ផ្តាច់ជីវិតមនុស្ស៥នាក់ ហើយ៤០នាក់ទៀតបាត់ខ្លួននៅឥណ្ឌា

(ញូដេលី)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៥នាក់ បានបាត់បង់ជីវិត និងប្រហែល៨នាក់ រងរបួស ព្រមទាំងជាង៤០នាក់ បាត់ខ្លួន ក្រោយបាតុភូត ព្យុះភ្លៀងយ៉ាងខ្លាំងមួយប្រាវ បានវាយប្រហារលើផ្នែកនៃតំបន់កាស្មៀរ ដែលស្ថិតនៅខាងប្រទេសឥណ្ឌា។

អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា បាតុភូតគ្រោះធម្មជាតិខាងលើ ទើបតែបានកើតឡើង កាលពីវេលាទាបភ្លឺនាថ្ងៃពុធនេះតែម្តង នៅក្នុងស្រុកគីសវ៉្វា (Kishtaw) នៃតំបន់ការស្មៀរ ដោយទឹកជំនន់បានលេចឡើង ក្រោយមានភ្លៀងធ្លាក់យ៉ាងគំហុក។ ក្រៅពីមនុស្សរងគ្រោះថ្នាក់ លំនៅឋានចំនួនប្រមាណ៦ខ្នង និងដេប៉ូស្តុកស្បៀងធំមួយកន្លែង ក៏បានរងការខូចខាតផងដែរ។

គួរបញ្ជាក់ថា កម្លាំងប៉ូលិសនិងក្រុមសង្រ្គោះប្រចាំមូលដ្ឋាន ត្រូវបានបញ្ជូនភ្លាមៗទៅកាន់កន្លែងកើតហេតុ ដើម្បីជួយប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ និងស្វែងរកជនដែលបាត់ខ្លួន។ ដោយ គង់ សុខឡេង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook