Connect with us

ព័ត៌មានជាតិ

កម្ពុជា-សហរដ្ឋអាមេរិកបន្ដរួមគ្នាអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា

ភ្នំពេញ÷ កម្ពុជា-សហរដ្ឋអាមេរិកបន្ដរួមគ្នាអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា ដើម្បីលើក កម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្រសួងការ ងារនិងមជ្ឈមណ្ឌលអាមេរិក កាំងសម្រាប់សាមគ្គីភាពការ ងារអន្តរជាតិ (ACILS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងគូភាគី ក្នុងគោលដៅរួមចំណែកក្នុងការ អនុវត្តគោលនយោបាយពាក់ ព័ន្ធនឹងវិស័យការងារ។

ឯកឧត្តមបានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគ យល់គ្នានាពេលនេះ គឺមានរយៈពេល២ឆ្នាំបន្ថែមទៀត (២០២១-២០២៣) ដើម្បីលើកកម្ពស់ និងសម្រួលដល់ការកសាងសមត្ថភាពរូបវ័ន្ត និងស្ថាប័ន ក្នុងការបង្កើតសុខ ដុមរមនានៅកន្លែងការងារ។

ថ្លែងក្នុងពិធីចុះហត្ថលេខាជាមួយលោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជានាព្រឹកថ្ងៃទី២៨ ខែកក្ក ដានេះ ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍ថា អនុស្សរណៈនៃការយោគ យល់គ្នានេះ នឹងក្លាយជាក្រប ខណ្ឌដ៏សំខាន់មួយបន្តទៀតនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិ បាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងរួមគ្នាពង្រឹងការ អនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ សំដៅឆ្លើយតបទៅនឹងគោល បំណងដែលបានកំណត់ក្នុងអនុស្សរណៈ ដែលនឹងចុះហត្ថ លេខារួមគ្នានេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសសើរលើសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃការអនុវត្តអនុស្សរណៈនៃការយោគ យល់គ្នានេះនាពេលកន្លងមក រួមមាន៖ ១) រៀបចំទស្សនកិច្ចសិក្សាត្រីភាគីទៅសហរដ្ឋអា មេរិកចំនួន២លើក នៅក្នុងខែ សីហា ឆ្នាំ២០១៨ និងខែ តុលា ឆ្នាំ២០១៨ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពនៅក្នុងវិស័យសណ្ឋា គារនិងកាស៊ីណូ ពាក់ព័ន្ធនឹងវិធីសាស្ត្រចរចាជាសមូហ ភាព, ២) ការអប់រំផ្នែកសុវត្ថិ ភាពចរាចរក្នុងពេលធ្វើដំណើរដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ពិសេសសារអប់រំកម្មករឱ្យយល់ដឹង និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ៣) ការផ្ដល់ជំនួយបច្ចេក ទេសតាមរយៈសហជីព ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព និង ៤) ការពង្រឹងសមត្ថភាពសហជីពតាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនានាដែលពាក់ព័ន្ធនឹងវិស័យច្បាប់ ជាពិសេសច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីបេឡាជាតិសន្តិសុខសង្គម និងបទបញ្ញាត្តិផ្សេងៗ។

លោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ និងអង្គការ ACILSដែលបានខិតខំប្រឹងប្រែងរួមកិច្ចការជាមួយគ្នានាពេលកន្លងមក សម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរ។

លោករំពឹងថា តាមរយៈការបន្តអនុស្សរណៈនេះ ភាគីទាំង ពីរនឹងបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជ ន៍ដល់កម្មករនិយោជិត និងរួម ចំណែកក្នុងការលើកកម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការ ងារ ជាពិសេសការឆ្លើយតប ទៅនឹងស្ថានភាពក្នុងអំឡុង ពេល និងក្រោយវិបត្តិកូវីដ- ១៩ ។

សូមបញ្ជាក់ថា កាលពីខែ មករា ឆ្នាំ២០១៨កន្លងទៅ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានចុះហត្ថ លេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយអង្គការACILS លើការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងសុខដុម រមនានៅកន្លែងការងារ រយៈ ពេល ៣ឆ្នាំ (ថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៨ – ថ្ងៃទី២២ ខែមករា ២០២១)។ ក្រោយអនុស្សរណៈនៃកិច្ចសហប្រតិ បត្តិការនេះ ត្រូវបានបញ្ចប់សុពលភាព ភាគីទាំងពីរក៏ បានចុះហត្ថលេខាងលើកិច្ចសហប្រតិបតិ្តនេះជាមួយគ្នាបន្តទៀត ដែលមានរយៈពេល ២ឆ្នាំ។ នាពេលកន្លងមក កម្ពុជាបានសហការយ៉ាងជិត ស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តការផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ តាមរយៈកិច្ចសហការនេះ កម្ពុជាបានខិតខំពង្រឹងការអនុវត្តលក្ខខណ្ឌការងារល្អប្រសើរ ដែលឆ្លើយតបទៅនឹងកង្វល់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបញ្ជាទិញធំៗរបស់សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត។ ជាលទ្ធផល កម្ពុជានៅតែរក្សាបានទីផ្សារ និងកិត្យានុភាពទំនិញដែលផលិតនៅកម្ពុជា៕



Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook