Connect with us

ព័ត៌មានកីឡា

ជប៉ុន ចិន និងអាមេរិក នៅតែប្រជែងមេដាយគ្នាក្នុងតំណែងកំពូលតារាងនៅ Tokyo Games 2020

(តូក្យូ)៖ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) ជប៉ុនដែលជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក នារដូវក្តៅ ឆ្នាំ២០២០ នៅតែបន្តឈរនៅកំពូលតារាងមេដាយដដែល ដ្បិតលេខ២ អត្តពលិកចិន និងអាមេរិកឈរនៅលេខ៣ ជាបណ្តោះអាសន្ន។

កីឡាករ-កីឡាការិនីចិន បានឈ្នះមេដាយមាសកើនដល់១៣គ្រឿងច្រើនជាងគេ ជាហេតុឡើងឈរលេខ១ បើទោះបីជាឈ្នះមេដាយប្រាក់បាន៤គ្រឿង និងសំរិទ្ធបាន៥គ្រឿង សរុបបាន២២គ្រឿង តិចជាងចិនដែលបានឈ្នះសរុបបាន២៧គ្រឿង និងអាមេរិក បាន៣១គ្រឿងក៏ដោយ។

ដូចគ្នានោះដែរ ក្រុមអត្តពលិករបស់ប្រទេសរុស្ស៊ី ដែលអតីតគូប្រជែងមេដាយអូឡាំពិកក្នុងរដូវក្តៅ និងរដូវរងារជាមួយចិន និងអាមេរិកនោះ ក៏បាននិងកំពុងឈរនៅលេខរៀងទី៤ ជាបណ្តោះអាសន្នផងដែរ ដែលចូលរួម Tokyo Olympic Games 2020 លើកទី៣២ នេះក្រោមទង់ជាតិ ROC ដោយសារតែប្រទេសរុស្ស៊ីជាប់បម្រាមប្រើប្រាស់សារធាតុញៀននាពេលកន្លងមក។

ឆ្លងកាត់ការប្រកួត៩ថ្ងៃមកនេះ ឃើញថា មានតែ១១ប្រទេសប៉ុណ្ណោះ ដែលឈ្នះមេដាយ គ្រាដែលមេដាយសរុបចំនួន៣០៣គ្រឿង ត្រូវបានចែកជូនដល់អត្តពលិករួចរាល់ហើយ នៅឡើយការប្រកួតនឹងបន្តរហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ទើបចប់ការជាផ្លូវការ។ ដោយ គង់ សុខឡេង៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook