Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ ករណីឆ្លងកូវីដ១៩ ជាង៧.០០លាននាក់ ស្លាប់ជាង ១៣.៩ម៉ឺននាក់ នៅតំបន់អាស៊ាន ដោយគិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា នេះ

(កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩លើពិភពលោក Worldometer បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,០០៩,៦៥៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣៩,២៣៣នាក់ផងដែរ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,២៨៧,៧២៧នាក់ (ស្លាប់ ៨៨,៦៥៩នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ១,៥៦៦,៦៦៧នាក់ (ស្លាប់ ២៧,៤០១នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ១,០៦១,៤៧៦នាក់ (ស្លាប់ ៨,៥៥១នាក់)
  • ថៃ ឆ្លងចំនួន ៥៤៣,៣៦១នាក់ (ស្លាប់ ៤,៣៩៧នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ២៨៤,០៩៩នាក់ (ស្លាប់ ៨,២១០នាក់)
  • វៀតណាម ឆ្លងចំនួន ១២០,៨១៩នាក់ (ស្លាប់ ៦៣០នាក់)
  • កម្ពុជា ឆ្លងចំនួន ៧៥,១៥២នាក់ (ស្លាប់ ១,៣៣៩នាក់)
  • សិង្ហបុរី ឆ្លងចំនួន ៦៤,៥៨៩នាក់ (ស្លាប់ ៣៧នាក់)
  • ទ្បាវ ឆ្លងចំនួន ៥,៤៣៤នាក់ (ស្លាប់ ៦នាក់)។ ដោយ គង់ សុខឡេង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook