Connect with us

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

(ព្រះសីហនុ)៖ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាថវិកា និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។

សប្បុរសជនដែលបានប្រគល់អំណោយជូនដល់រដ្ឋបាលខេត្តព្រះសីហនុ មានដូចជា៖ ធនាគារ ស៊ីអាយ អិមប៊ី សាខាក្រុងព្រះសីហនុ ឧបត្ថម្ភថវិកា ២លានរៀល និងក្រុមហ៊ុន រ៉េដ ឡានធើន អ៊ិនធើណេ សិនណល កាស៊ីណូ និងហូថេល ឯ.ក ឧបត្ថម្ភម៉ាស ចំនួន២.៥០០ ម៉ាស ទឹកពិសាបរិសុទ្ធ ៥០០យួរ និងមី ១០០កេសតូច។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន និងធនាគារ ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាល ខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាង ធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានថ្លែងថា រាជរដ្ឋាភិបាលបាន ចេញចរាចរណ៍ណែនាំ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យខេត្តខ្លះ មានការបិទខ្ទប់ និងខេត្តខ្លះទៀតបិទបំរាមគោចរនៅពេលយប់ ដើម្បីបង្ការទប់ស្កាត់ការ ឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ ឯកឧត្តមបន្តថា ដើម្បីចូលរួមកាត់ផ្ដាច់នៃការឆ្លងជំងឺ កូវីដ-១៩ ក្រុមហ៊ុន និងធនាគារទាំងអស់ ត្រូវយកចិត្តទុកដាក់លើបុគ្គលិករបស់ខ្លួន ដោយធ្វើ តេស្តទៅលើចុងភៅ ឱ្យបានមួយសប្តាហ៍ម្តង ព្រោះចុងភៅ ពួកគាត់មានទំនាក់ទំនងខាង ក្រៅច្រើនជាមួយមហាជន ដោយឡែកខាងសន្តិសុខ ក៏ដូចគ្នាដែរត្រូវធ្វើតេស្តជាប្រចាំមួយ សប្តាហ៍ម្តង ព្រោះគាត់មានទំនាក់ទំនងជាមួយអតិថិជន ដើម្បីរកវីរុសកូវីដ១៩ ប្រសិនបើរក ឃើញ យើងនឹងយកគាត់មកព្យាបាលកុំឱ្យមានការចម្លងដល់អ្នកផ្សេងទៀត។ បើយើងគ្រប់គ្រងបានល្អ វាមិនមានផលប៉ះពាល់ដល់អាជីវកម្មនោះទេ ក៏ប៉ុន្តែបើមានការឆ្លង ចូលដល់បុគ្គលិក គឺត្រូវតែបិទទីតាំងធ្វើចត្តាឡីស័ករកអ្នកពាក់ព័ន្ធ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook