Connect with us

ព័ត៌មានជាតិ

កោះមួយចំនួនក្នុងដែនសមុទ្រនៃខេត្តកែប នឹងមានការអភិវឌ្ឍនាពេលអនាគត

(កែប)៖ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា ថ្វីត្បិតប្រជុំកោះនីមួយៗក្នុងលម្ហសមុទ្រនៃខេត្តកែប មានសភាពស្ងប់ ស្ងាត់ ប៉ុន្តែនៅតាមបណ្តាកោះមួយចំនួន ក៏មានប្រជាពលរដ្ឋរស់នៅ ដែលភាគច្រើនប្រក បរបរនេសាទ ហើយក្នុងចំណោមកោះទាំងនោះ នឹងមានការអភិវឌ្ឍនាពេលខាងមុខ នេះផងដែរ។

លោក វ៉ៅ សុខា បានបញ្ជាក់ថា ប្រជុំកោះមួយចំនួនក្នុងដែនសមុទ្រខេត្តកែប កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនមកសិក្សាគម្រោង ដើម្បីធ្វើការអភិវឌ្ឍនៅលើដែនកោះ ប៉ុន្តែក្រុមហ៊ុនទាំងនោះក៏មិនទាន់បានកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៅឡើយទេ។លោកបន្តថា ទោះជាបែបណា ក្នុងពេលបច្ចុប្បន្ននៅតាមបណ្តាកោះខ្លះក៏មានពលរដ្ឋរស់នៅ ដែលភាគច្រើនប្រកបមុខរបរនេសាទក្នុងសមុទ្រ។

ដោយឡែក លោក ចក់ ស៊ីនាថ នាយផ្នែកជលផលដំណាក់ស្តេច ខណ្ឌរដ្ឋបាលជល ផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងដែរថា ក្នុងដែន សមុទ្រខេត្តកែប មានកោះចំនួន១២ និងថ្មប៉ប្រាសទឹក១ រួមមាន៖ ១-កោះទន្សាយ, ២-កោះត្បាល់, ៣-កោះស្វាយ, ៤-កោះពោធិ៍, ៥-កោះម៉ាក់ប្រាង, ៦-កោះអាចម៌សេះ, ៧-កោះអង្រ្កង់, ៨-កោះស្វាយព្រៃ, ៩-កោះហាលត្រី, ១០-កោះការ៉ាង, ១១-កោះកុក, ១២-កោះម្ទេស និងទី១៣-គឺថ្មប៉ប្រាសទឹក ហើយក្នុងចំណោមកោះទាំងអស់ ក៏មានកោះមួយចំនួន មានប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក និងមានប្រជាពលរដ្ឋរស់នៅដែលភាគច្រើន ប្រកបមុខរបរនេសាទ ដូចជាកោះទន្សាយ កោះស្វាយ កោះពោធិ៍ កោះអាចម៌សេះ និងកោះការ៉ាងជាដើម ក្រៅពីនោះកោះខ្លះត្រូវបានអភិរក្ស និងកោះមួយចំនួនក៏មានក្រុមហ៊ុន កំពុងសិក្សាគម្រោងដើម្បីធ្វើការអភិវឌ្ឍផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook