Connect with us

ព័ត៌មានជាតិ

ហេតុអ្វីបានជាពលរដ្ឋកម្ពុជាទទួលបានការចាក់វ៉ាកសាំដោយឥតគិតថ្លៃ សូម្បីតែមួយរយលុយខ្មែរ?

ក្រោយមានករណីផ្ទុះឡើងនៃជំងឺរាតត្បាតសកល កូវិដ១៩ នៅទីក្រុងវ៉ូវហាន ប្រទេសចិនមក  សម្តេចតេជោ បានគិតគូគ្រប់ជ្រុងជ្រោយ ទាំងវិធីសាស្ត្រនិងថវិកា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវិដ១៩ ដោយបានបំផុសចលនាមហាសាមគ្គីជាតិខ្មែរនៅក្នុងសង្គមជាតិ ហើយចលនានេះក៏បានផុសត្រដែតឡើងដ៏គួរឱ្យស្ងប់ស្ងែង។ សម្តេចតេជោហ៊ុន សែន គ្រាន់តែប្រកាសអំពីការត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ស្រាប់តែមានសម្តេច ព្រះតេជគុណ ព្រះសង្ឃគ្រប់អង្គ ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកជំនួញ អាជីវករ ចូលរួមយ៉ាងផុលផុសក្រៃលែង ជាប្រវត្តសាស្ត្រ ។ ចុះហេតុអ្វីបានជាពលរដ្ឋខ្មែរគ្រប់ស្រទាប់សង្គម ប្រកាសបរិច្ចាគថវិកាជួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩?  ទីមួយគឺដោយសារប្រជាពលរដ្ឋខ្មែរទាំងអស់យល់ឃើញថា ពួកគេទទួលបានផលពីសុខសន្តិ​ភាពនិងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ។ ទីពីរ គឺដោយសារតែពលរដ្ឋគ្រប់គ្នា យល់ដឹងដឹងច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងកាលៈទេសៈដែលពួកគេជួបការលំបាក ហើយនៅពេលដែលប្រជាជនជួបការលំបាក មិនមែនជាទម្លាប់ហ៊ុន សែនទេ ដែលត្រូវរត់ចោលប្រជាជន ហើយប្រជាជនក៏មិនត្រូវរត់ទៅរក ហ៊ុន សែន ដែរ តែហ៊ុន សែន ទេដែលរត់មករកប្រជាជននោះ ។ នេះគឺជាអំពើល្អដែលប្រមុខដឹកនាំខ្មែររូបនេះបានធ្វើចំពោះប្រទេសជាតិនិងប្រជាពលរដ្ឋខ្លួន។ ទីបីវាជាផ្លែផ្កានៃនយោបាយផ្សះផ្សាបង្រួបបង្រួមជាតិ ដែលសម្ដេចតេជោ ហ៊ុន សែន បានធ្វើកន្លងទៅ នរណាក៏ដឹងដែរថា ក្នុងប្រទេសដែលដឹកនាំដោយរាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ពលរដ្ឋគ្រប់រូប គ្រប់និន្នាការនយោបាយ សាសនា អាចរស់នៅបានសុខសាន្ត ក្រោមម្លប់សន្តិភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញនិងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សូម្បីតែអ្នកល្មើសច្បាប់មួយចំនួនក៏ប្រមុខដឹកនាំខ្មែររូបនេះតែងតែសន្ដោសប្រណីតាមរយៈការស្នើទៅព្រះមហាក្សត្រលើកលែងទោសជាហូរហែដែរ។  អំពើល្អប្រកបដោយព្រហ្មវិហារធម៌ទាំងនេះ គឺជាបុព្វហេតុនាំឱ្យពលរដ្ឋកើតសទ្ធាជ្រះថ្លា ហើយក្លាយជាចលនាមហាសាមគ្គីជាតិ ប្រកបដោយស្មារតី មនសិការ ស្នេហាជាតិខ្ពស់។ ទីបួនដោយសារតែទឹកព្រះទ័យដ៏ជ្រះថ្លាបំផុតរបស់ព្រះមហាក្សត្រ ព្រះករុណាថ្លៃវិសេសនិងសម្ដេចព្រះមហាក្សត្រិយ៍នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជំនឿទុកចិត្តរបស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មហាជនគ្រប់ស្រទាប់វណ្ណៈទៅលើប្រមុខដឹកនាំសម្តេចតេជោ ហ៊ុន សែន បានបរិច្ចាគព្រះរាជទ្រព្យនិងថវិកា ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល ។ ទីប្រាំ ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងនៅក្នុងនិងនៅក្រៅប្រទេសមិនថាអ្នកដែលកាន់សាសនាអ្វី ឬមាននិន្នាការនយោបាយបែបណាឡើយ យល់យ៉ាងច្បាស់ថាគ្មានអ្វីប្រសើរថ្លៃថ្លាជាងការជួយគ្នាក្នុងគ្រាលំបាកនោះទេ។ នេះជាទស្សនវិជ្ជា ដែលសម្តេចតេជោ ហ៊ុន សែន តែងតែប្រកាសឡើងម្ដងហើយម្ដងទៀតថា ត្រូវធ្វើជាគំរូល្អបង្ហាញដល់ប្រជាពលរដ្ឋជារៀងរហូតនៅពេលដែលពលរដ្ឋជួបទុក្ខលំបាកអ្វីមួយ។ ទស្សនៈ «ជួយគ្នាក្នុងគ្រាលំបាក» ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែប្រកាសនោះបាននិងកំពុងក្លាយជាចលនាមហាសាមគ្គីជាតិមួយដ៏រឹងមាំនៅក្នុងសង្គមខ្មែរ។ ទីប្រាំមួយជាច្រើនឆ្នាំមកហើយដែលប្រមុខដឹក​នាំ​កម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងអារកាត់រឿងធំធំជាច្រើន ដោយប្រើធនធាននិងថវិកាផ្ទៃក្នុងប្រទេស តាមរយៈការបំផុសវប្បធម៌ចែករំលែកដោយមិនរង់ចាំឬ ពឹងពាក់លើជំនួយបរទេសឡើយ។ ស្មារតីឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួនកំពុងទទួលបានផ្លែផ្កានិងបានទទួលការគាំទ្រពីមហាជនខ្មែរយ៉ាងទូលំទូលាយ។ ស្មារតីនេះនឹងឈានទៅពង្រឹងឯក  ភា​ពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរឱ្យកាន់តែរឹងមាំជាលំដាប់។ ទីប្រាំពីរ គឺដោយយល់ឃើញថាកូវីដ១៩ គឺជាជំងឺដ៏កាចសាហាវ ដែលបាននិងកំពុងបំផ្លាញសេដ្ឋកិច្ចនិងសុខភាពសាធារណៈ ព្រមទាំងបំផ្លាញជីវិតមនុស្សយ៉ាងច្រើនក្នុងពិភពលោក។ ដោយឡែកនៅកម្ពុជាក្នុងដំណាំក់កាលទី១ ទោះបីជារាជរដ្ឋាភិបាលអាចទប់ស្កាត់បានយ៉ាងល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមានចំនួនអ្នកឆ្លងតិចនិងគ្មានអ្នកស្លាប់ក៏ដោយ ប៉ុន្តែជំងឺនេះពិតជាបានបង្កការរំខានយ៉ាងខ្លាំងដល់ការងារនិងមុខរបររបស់ពលរដ្ឋខ្មែរគ្រប់ស្រទាប់ក្នុងសង្គម ជាពិសេសការឆ្លងចូលក្នុងសហគមន៍    រយៈពេលចុងក្រោយនេះ ដូច្នេះប្រជាពលរដ្ឋពិតជាយល់ច្បាស់ណាស់ថាពួកខ្លួនត្រូវតែចូលរួមក្នុងចលនានេះជាមួយរាជរដ្ឋាភិបាលដើម្បីកម្ចាត់ជំងឺនេះចេញពីទឹកដីកម្ពុជាឱ្យបានឆាប់បំផុត។ ចលនាមហាសាមគ្គីជាតិខ្មែរបែបនេះក៏ធ្លាប់បានផុសឡើងម្តងរួចមកហើយដែរ កាលពីអំឡុងឆ្នាំ២០០៧និង២០០៨ នៅពេលដែលកម្ពុជាមានជម្លោះនៅតំបន់ប្រាសា​ទព្រះវិហារ។ សរុបមកវិញក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សង្គមខ្មែរកំពុងតែស្គាល់ការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ ក្នុងនោះចលនាមហាសាមគ្គីជាតិខ្មែរបានលេចត្រដែតឡើងគួរជាទីមោទនៈ ហើយបានធ្វើឱ្យគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន១០លាននាក់ ក្នុងដំណាក់កាលទី១របស់សម្តេចតេជោទទួលបានជោគ​ជ័យ និងបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនពលរដ្ឋខ្មែរគ្រប់រូបដោយឥតគិតថ្លៃ។ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានចំនួន៦,០៦១,៣០៥ស្មើនឹង៦០.៦០% នៃចំនួនប្រជាពលរដ្ឋ១០លាននាក់ ក្នុងដំណាក់កាលទី១ ។ ទន្ទឹមនឹងនេះដែរ យោងតាមអង្គការទិន្នន័យអំពីការអភិវឌ្ឍបានឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​​វីរុស​កូវីដ​ ១៩ ឱ្យបាន​ជាង​ ៨០ ​ភាគរយ​នៃ​ពលរដ្ឋ​សរុប​ទូទាំង​ប្រទេស រួមទាំង​មនុស្ស​ចាស់ យុវវ័យ និង​កុមារ ប្រមាណ​ជា​ ១៣ ​លាន​នាក់​ ខណៈ​យុទ្ធនាការ​នៃ​ការចាក់​វ៉ា់ក់សាំង​ដល់​កុមារចាប់ពី​អាយុ​ ១២ ​ឆ្នាំ ដល់​ ១៧ ​ឆ្នាំ ​ដែលនឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១ ខែសីហា ខាងមុខ​នេះ ហើយ​ចៅរបស់សម្តេច​នឹងត្រូវ​ចាក់​មុនគេ។ ​យុទ្ធនាការ​នេះនឹង​ចាប់ផ្តើម​ចេញពី​រាជធានី​ភ្នំពេញ​មុន​គេ ​។

កម្ពុជាមានភពសំណាងណាស់ ដែលមានសម្តេចអគ្គមហាតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត តាមរយៈនយោបាយឈ្នះៗរបស់សម្តេចតេជោ ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសនយោបាយការទូតរបស់សម្តេច ក្នុងសម័យកូវិដ១៩ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងការពារជំងឺកូវិដ១៩ ជាច្រើន ពីបណ្តាប្រទេស នៅលើពិភពលោក មានដូចជា៖ ពីប្រទេសចិន ចក្រភពអង់គ្លេស ប្រទេសជប៉ុន និងថ្មីៗនេះ ពីសហរដ្ឋអាមេរិក។ បូករួមនិងលទ្ធភាពកម្ពុជាដែលបានមកពីកម្លាំងចលនាមហាសាមគ្គីផ្តើមចេញពីវប្បធម៌ចែករំលែកក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ កម្ពុជាមានលទ្ធភាពបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។  មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានធ្វើអំណោយជាសម្ភារបរិក្ខាពេទ្យនិងថវិកាជូនដល់ប្រទេសជិតខាងទៀតផង ជាក់ស្តែង ប្រទេសវៀតណាមបានទទួលអំណោយជាសម្ភារបរិក្ខាពេទ្យនិងថវិកាពីកម្ពុជាមានដូចជា៖ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាស N95 ចំនួន ១០ម៉ឺនបន្ទះ ម៉ាស៊ីនស្វ័យប្រវត្តិផលិតអុកស៊ីសែន ចំនួន ១០០គ្រឿង ព្រមទាំងថវិកាសរុបចំនួន ៣៥ម៉ឺនដុល្លារសហរដ្ឋអាមេរិច ដើម្បីរួមចំណែកដោះស្រាយការលំបាក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩ និងក្នុងនាមជាមិត្តភាពជាមួយប្រទេសជិតខាង។ ទាំងនេះហើយដែលធ្វើឱ្យបណ្តា្រទេសទាំងឡាយនៅលើពិភពលោកបានមើលឃើញនិងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងនិងការលះបង់ខ្ពស់របស់សម្តេចតេជោ ក្នុងការអភិវឌ្ឍប្រទេសតាមរយៈគោលនយោបាយឈ្នះៗ និងឈរលើស្មារតីបង្រួបបង្រួមជាតិ សាមគ្គភាព ឯកភាពជាតិបូរណៈទឹកដី ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ទទួលបានផ្លែផ្កាយ៉ាងត្រចាស់ត្រចង់។អ្វីដែលធ្វើឱ្យពិភពលោកស្ងបស្ងែងនោះគឺទឹកទឹកចិត្តសប្បុរសរបស់សម្តេច ដែលបានអនុគ្រោះសន្តោសឱ្យនាវាអន្តរជាតិ(Western) ចូលចតលើដែនសមុទ្រ កម្ពុជាក្នុងសម័យកូវិដ១៩កំពុងផ្ទុះ ដែលបណ្តាប្រទេសទាំងឡាយធ្វើមិនបាន។ ហើយរហូតដល់ធ្វើឱ្យជនជាតិបរទេនិងអ្នកកាសែតមួយចំនួនបាននាំគ្នាច្រៀងបទចម្រៀងគាំទ្រសម្តេចតេជោ ព្រមទាំងបានបង្ហោះអត្ថបទរៀបរាប់ពីគុណសម្បត្តិនិងលក្ខណៈដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោទៀតផង។ ជាក់ស្តែងពលរដ្ឋថៃបាននាំគ្នាច្រៀងបទចម្រៀងគាំទ្រសម្តេចតេជោ និងអ្នកកាសែតថៃបានសរសេរបទវិភាគនៅលើទំព័រកាសែតរបស់ខ្លួនថា ការដឹកនាំរបស់សម្តេចតេជោ ដ៏ដ៏ឈ្លាសវៃក្នុងការស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវិដ១៩ ចាក់ជូនប្រជាពលរដ្ឋ។ ដោយ គង់ សុខឡេង៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook