Connect with us

ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តតាកែវ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ផ្ដល់ជូនពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ៨៨គ្រួសារ នៅផ្សារអង្គតាសោម

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែកក្ដដា ឆ្នាំ២០២១ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ផ្ដល់ជូនពលរដ្ឋ ចំនួន ៨៨គ្រួសារ នៅតំបន់បិទខ្ទប់ផ្សារអង្គតាសោម ឃុំអង្គតាសោម នៅក្នុងពិធីនោះដែរក៏មានការចូលរួមដោយ លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ កងកម្លាំងទាំងបីប្រភេទ និងមន្រ្តីរដ្ឋបាលស្រុក។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃ និងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នាពេលចេញក្រៅផ្ទះ មិនត្រូវជួបជុះ គ្នាច្រើនជា ពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះ មេរោគបំប្លែងថ្មី Delta ដែលមានប្រភពមកពីក្រៅប្រទេស បាននឹងកំពុងកើតមាន ឡើងនៅប្រទេសរបស់យើង ដូច្នេះទាមទារឱ្យគ្រប់មន្ទីរជំនាញ អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ធ្វើការតាមដានជាប់ជាប្រចាំ ជាពិសេសការវិវឌ្ឍនៃវីរុសបំប្លែងថ្មីប្រភេទដែលតា Delta ដែលមេរោគបំប្លែងថ្មីនេះ មានសមត្ថភាពឆ្លងរីករាលដាលលឿនរហ័សជាងមុន និងបង្កជាជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាងមុន ដែលទាមទារឱ្យមានការប្រឹងប្រែងខ្លាំងបំផុតដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការធ្លាយចូលក្នុងសហគមន៍ប្រភេទដែលតានេះ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបន្តថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩នេះ គឺត្រូវមានការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវពីបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ ផ្អាករាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំ ពោលគឺអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលជាពិសេសវិធាន «៣ការពារ និង៣កុំ» គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ និងការពារខ្លួនពីមេរោគកូវីដ-១៩ និងជាកត្តាគន្លឹះសំខាន់ក្នុងការកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕


Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook