Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំពិភាក្សាការងារវាយតម្លៃ និងកំណត់យន្តការអនុវត្តនៅតំបន់បិទខ្ទប់ ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” និង “តំបន់លឿង”

(ឧត្ដរមានជ័យ)៖ នាថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ (គ.ប.ក.១៩.ឧជ) បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាការងារវាយតម្លៃ និងកំណត់យន្តការអនុវត្តនៅតំបន់បិទខ្ទប់ ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” និង “តំបន់លឿង”។

 

ក្នុងនោះដែរ ជាយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅ ទូទាំងប្រទេស សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣.៥៩នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ដើម្បីពង្រឹងវិធានការទាំងផ្នែករដ្ឋបាល ទាំង ផ្នែកសុវត្ថិភាពសុខាភិបាល និងផ្នែកផ្លូវច្បាប់ ដែលជាកត្តាសំខាន់ចាំបាច់បន្ថែមពីលើវិធានការ អប់រំ និងណែនាំនានាកន្លងមក ដែលមិនត្រឹមតែអាចកាត់បន្ថយបាននូវការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩នាពេលបច្ចុប្បន្ន និងដែលកំពុងប្រឈមនៃការមកដល់នៃរលកទី ៣ នៃការឆ្លងរាលដាល ទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបម្លែងខ្លួនថ្មី ប្រភេទដែលតា ប៉ុណ្ណោះទេ ថែមទាំងបង្កើតបាននូវលក្ខណសម្បត្តិដើម្បីឈានឆ្ពោះទៅការអនុវត្តផែនការយុទ្ធសាស្ត្រ សម្រាប់ការ រស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីយុទ្ធនាការនៃការចាក់វ៉ាក់សាំងបាន បញ្ចប់ដោយជោគជ័យ ក្នុងនោះ ៖

+រដ្ឋបាលខេត្តបានដាក់ចេញវិធានការរដ្ឋបាល និងវិធានសុវត្ថិភាពផ្នែកសុខាភិបាល ព្រម ទាំងចាំបាច់ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងមាត់ រួមមាន ៖

-ហាមឃាត់សកម្មភាពអាជីវកម្ម មុខរបរ និងទីតាំងដែលមិនរៀបរយនាំឱ្យឈាន ដល់ការឆ្លងរាលដាលក្នុងសហគមន៍

-ទប់ស្កាត់រាល់ការជួបជុំនានាជាលក្ខណៈឯកជនដដែលមានមនុស្សលើសពី១០ នាក់ (មានលក្ខខណ្ឌលើកលែងដោយឡែក)

-ភោជនីយដ្ឋាន-អាហារដ្ឋាន-ភេសជ្ជដ្ឋានបិទការបម្រើសេវាក្នុងទីតាំងតែងអាច វេចខ្ចប់បាន (លើកលែងទីកន្លែងដែលគោរពតាមវិធានសុខាភិបាលបានហ្មត់ចត់)

+ពន្យា និងផ្អាកការប្រមូលផ្តុំ-ជួបជុំដែលមិនមានភាពចាំបាច់ ទាំងសកម្មភាពទូទៅ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹង និងកម្មភាពសាសនា ព្រមទាំងពង្រឹង វិធានការសុខាភិបាល “៣ការពារ និង ៣កុំ” (មានលក្ខខណ្ឌលើកលែងដោយឡែក)។ ដោយ ឥដ្ឋ សុវណ្ណរ័ត្ន៕

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook