Connect with us

ព័ត៌មានសេដ្ឋកិច្ច

ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល បន្តទទួលបានគម្រោងវិនិយោគថ្មីមានតម្លៃរហូតជិត១០លានដុល្លារ

ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល បានកំពុងតែត្រៀមខ្លួនទទួលស្វាគមន៍ នៅគម្រោងវិនិយោគបង្កើតរោងចក្រថ្មីៗ ដែលមានតម្លៃទុនវិយោគរហូតជិត១០លានដុល្លារឯណោះ។នេះបើតាមការឲ្យដឹងពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២ ខែសីហា ​ឆ្នាំ២០២១។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- SEN WANG YING NEW MATERIAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣កន្លែង។

២- GIANNI VINCE BAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៧១កន្លែង។


Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook