Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា មានតែប្រទេស ២ គឺ អុីស្រាអែល និង កម្ពុជា ដែលបានរៀបចំវិធានការក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ បានលឿនរហ័សច្រើនជាងគេ

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា មានតែប្រទេស ២ គឺប្រទេស អុីស្រាអែល និង ប្រទេសកម្ពុជា ដែលបានរៀបចំវិធានការក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពល រដ្ឋ បានលឿនរហ័សច្រើនជាងគេ ។ សម្រាប់វ៉ាក់សាំង មិនមែនមានលុយ ហើយរកទិញបានងាយៗនោះទេ ដូច្នេះហើយអ្វីដែលប្រមុខរាជរដ្ឋាភិបាល បានធ្វើ ក្នុងការស្វែងវ៉ាក់សាំង មកចាក់ជូនចាក់ជូនប្រជាពលរដ្ឋ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសុខមាលភាព របស់ប្រជាជនទូទៅ ។

នេះជាលើកឡើងរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញនាំយកនូវទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន និង បច្ច័យ យកទៅប្រគេនដល់បណ្តាវត្តចំនួន ៥ ក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១។

ក្នុងឱកាសពិធីប្រគេនទៀនវស្សាដែលធ្វើឡើងនៅទីអារាមវត្តពោធិរិទ្ធហៅវត្តត្នោត ស្ថិតក្នុងឃុំ កោះសូទិន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកើនរំលឹកអោយមានការប្រុងប្រយត្ន័ខ្ពស់ បន្ថែមទៀត ក្នុងការថែរក្សា សុខភាពអោយបានល្អ តាមរយះវិធានការ ៣ កុំ ៣ ការពារ ព្រោះក្នុងរយ:ពេល មួយសប្តាហ៏កន្លងមកនេះ មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta បានឆ្លងចូលមកដល់កម្ពុជាយើងហើយ។ ដូច្នេះរាល់វិធានការរបស់រាជរដ្ឋាភិបាល សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ ដោយចូលរួមមអនុវត្តន៏តាមនូវរាលវិធានការរបស់ក្រសួងសុខាភិបាល ហើយតាមរយ:នេះ រាជរដ្ឋាភិបាល បានជម្រុញសម្រាប់ដំណើរការចាក់វ៉ាក់ សាំងបង្ការ ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារ ចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ នឹងមានគម្រោងចាក់វ៉ាក់សាំងដូសទី ៣ ជូនដល់អ្នកដែលបានចាក់ ២ លើករួច ពិសេសក្រុមជួរមុខតាមព្រំដែន។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីម្តងទៀតដែរថា ការចាក់វ៉ាក់រួចហើយ គឺនៅតែឆ្លង បើសិនជាយើងមិនបានការពារ អោយបានត្រឹមត្រូវនោះទេ ប៉ុន្តែសម្រាប់អ្នកបានចាក់ ២ ដងរួច ការឆ្លងនោះ គឺ មានកំរិតស្រាល ហើយព្យាបាលឆាប់ជាសះស្បើយ ។ ឯកឧត្តម បានប្រៀបធៀបជាមួយការ ពាក់មួកសុវត្ថិភាព ហើយមិនមែនការពារមិនអោយគ្រោះ ថ្នាក់ចរាចរណ៏នោះទេ បើសិនជាយើងមិនមានការប្រុងប្រយ័ត្ន ។

វត្តចំនួន ០៥ក្នុងឃុំ កោះសូទិន ខេត្តកំពង់ចាម រួមមាន វត្ត ពោលធិរិទ្ធ ( ហៅ វត្តត្នោត), វត្ត វិសុទ្ធិវង្សាកណ្តាលកោះ (ហៅ វត្តកណ្តាល), វត្ត សិរិមង្គល ក្បាលកោះ (ហៅ វត្តក្បាលកោះ), វត្តទីប្រជុំចុងកោះ ( ហៅវត្តចុងកោះ), និងវត្ត ធម្មយុត្តិ ដោយក្នុង ១ វត្តៗ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការងារ បាន ប្រគេននូវទៀនវស្សា ១ គូ អង្ករ ១០០គីឡូក្រាម មីសួរ ១ កេសធំ ទឹកត្រី ៣ យួរ ទឹកសុទ្ធ ៣ កេស ត្រី ខ ១ កេស ធំ ស្ករស ៥០គីឡូក្រាម សំពត់ងួត ៣០ស្បង់ ។ សម្រាប់ព្រះសង្ឃ ២៦ អង្គ ក្នុង ១ អង្គ ៥ ម៉ឺន រៀល គណ:កម្មការ វត្ត ទាំង ៥ ក្នុង ១ វត្ត ២០ម៉ឺនរៀល ។ តាជី យាយជី អញ្ជើញចូលរួម ក្នុងម្នាក់ៗ ១ ម៉ឺនរៀល ។

សម្រាប់បច្ច័យប្រគេនដល់បណ្តាវត្តទាំង៥ គឺមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន សមាគមន៏នារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ ក្រសួងព័ត៌មាន រួមទាំង អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ សរុបក្នុង១វត្តៗ៨០ ម៉ឹនរៀល។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលសាកសុខទុក្ខ និងនាំ យកនូវអំណោយ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ ស្ថិតក្នុងឃុំកោះសូទិន ដោយក្នុង ១ គ្រួសារ ទទួលបាន អង្ករ ១០គីឡូក្រាម ភួយ ១ ជែលលាងដៃ ១ ដប និងប្រេងកូឡា ១ ដប ។ជាមួយគ្នានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានជូនថវិកា ចំនួន ៧ លាន រៀលដល់លោកអភិបាលស្រុកកោះសូទិន ទុកសម្រាប់ទិញស្បៀងអាហារ ចែក ជូន បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក តាមខ្នងផ្ទះ។តមក ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុក កោះសូទិន បាននាំយកនូវ អាកុល ២ កាន និង ម៉ាស់ចំនួន ១ កេស ជូនដល់ ឃុំកោះសូទិន និងផ្តល់ថវិកាចំនួន ១ ពាន់ដុល្លា ទុកសម្រាប់កសាងសមិទ្ធផល នានាបន្ថែមក្នុងឃុំ បានកាន់ស្អាត មានភាពងាយស្រួលបំពេញកិច្ចការងារប្រកប ដោយប្រសិទ្ធភាព បំរើ ដល់ប្រជាពលរដ្ឋបានឆាប់រហ័ស។

បន្ទាប់មក ឯកឧត្តម ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ ក្រោមឱវាទ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ក្រុមគ្រូពេទ្យ កំពុងបំពេញការ ងារនៅក្នុង មណ្ឌលសុខភាពស្រុកកោះសូទិន ខេត្ត កំពង់ចាម និងបានផ្តល់នូវ ថវិកាចំនួន ១ លានរៀល ជូនដល់ក្រុមគ្រូពេទ្យផងដែរ៕



Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook