នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបាន អញ្ជើញទទួលអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយ ខេត្តកណ្ដាល តាមរយៈលោក រស់ ភារុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្ដាល ដែលតែងតែជួយឧបត្ថម្ភជាគ្រឿងសម្ភារប្រើប្រាស់ និងថវិកាជូនដល់រដ្ឋបាល ខេត្តកណ្ដាល សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយជំងឺ កូវីដ-១៩។

សូមបញ្ជាក់ថា អំណោយដែលលោក រស់ ភារុណ បាននាំយកមកប្រគល់ជូនដល់ រដ្ឋបាលខេត្តកណ្ដាលសម្រាប់បម្រើការងារប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាពេលនោះមានដូចជា រថយន្តសង្រ្គោះបន្ទាន់ចំនួន២គ្រឿង និងអាល់កុល ១០កេស ម៉ាសចំនួន១ម៉ឺនម៉ាស និងថវិកា២០លានរៀល៕