Connect with us

ព័ត៌មានទាន់ហេតុការណ៍

BREAKING: កូវិដ១៩កំពុងវាយលុកកាន់តែខ្លាំងហើយ! ប្រទេសឥណ្ឌូណេស៊ី ដឹកមុខគេនៅអាស៊ីអាគ្នេយ៍ ដែលមានមនុស្សស្លាប់ «១០០,០០០នាក់» ដោយសារជំងឺកូវីដ-១៩!

 (ហ្សាការតា)៖ កូវិដ១៩កំវាយលុកកាន់តែខ្លាំងហើយ! ឥឡូវនេះឥណ្ឌូណេស៊ីបានក្លាយជាប្រទេសទីពីរ នៅក្នុងតំបន់អាស៊ី និងដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលមានមនុស្សស្លាប់ដោយសារជំងឺ COVID-19 កើនលើសពី១០០,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។

ទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌូណេស៉ីនាថ្ងៃពុធនេះ បានបង្ហាញថា ឥណ្ឌូណេស៊ីទើបតែបានកត់ត្រាអ្នកស្លាប់ ១,៧៤៧នាក់ថែមទៀត ដោយសារ COVID-19 ដែលនាំឱ្យចំនួនអ្នកបាត់បង់ជីវិត សរុបនៅទូទាំងប្រទេសកើនដល់ ១០០,៦៣៦នាក់ ខណៈជាច្រើនសប្តាហ៍មកនេះ ឥណ្ឌូណេស៊ី បន្តមានតួលេខប្រចាំថ្ងៃនៃករណីស្លាប់ ច្រើនជាងគេនៅលើពិភពលោក។

គួរបញ្ជាក់ថា ពេលនេះ ឥណ្ឌូណេស៊ីចូលរួមជាមួយប្រទេស១១ផ្សេងទៀត រួមមានសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា ម៉ិចស៊ីកូ ប៉េរូ រុស្ស៉ី ចក្រភពអង់គ្លេស អ៊ីតាលី កូឡុំប៊ី បារាំង និងអាហ្សង់ទីន ដែលបានបាត់បង់ជីវិតមនុស្សច្រើនជាង ១០០,០០០នាក់ ដោយសារ COVID-19។ ដោយ គង សុខឡេង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook