Connect with us

ព័ត៌មានជាតិ

BREAKING: ថ្ងៃនេះវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន៦៧ករណីថែមទៀត ត្រូវបានប្រកាសរកឃើញដោយក្រសួងខាភិបាល

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសបញ្ជាក់ពីការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន៦៧ករណីថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន កមព្ពុជា ទទួលបាននៅថ្ងៃនេះ។

ក្រសួងសុខាភិបាលបញ្ជាក់ថា វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ត្រូវបានរកឃើញលើអ្នកដំណើរមកពីបរទេស តាមជើងហោះហើរចំនួន ៣១នាក់ (ស្រី១៦នាក់) និងលើអាជីវករលក់នំបញ្ចុះស្រុះ នៅផ្សារតូច ទួលសង្កែ ១នាក់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ត្រូវបានរកឃើញ លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន២នាក់ ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន ២៤នាក់ និងពលករមកពីថៃចំនួន៩នាក់។

គួរបញ្ជាក់ថា៖ ក្រសួងសុខាភិបាលកត់សម្គាល់ឃើញថា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា (Delta) លើពលករមកពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន៣២៧នាក់ (ស្រី១៥៧នាក់)ហើយ។ ស្របជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ១៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ គិតត្រឹមព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ទូទាំងប្រទេស សរុបចំនួន ៨០,៨១៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៧៤,០៤៥នាក់ និងស្លាប់សរុបចំនួន ១,៥២៦នាក់។ ដោយ គង់ សុខឡេង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook