Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅស្រុកអណ្តូងមាស និងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Johnson & Johnson នៅថ្ងៃស្អែកនេះ

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹងស្តីពីដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson ជូនដល់ប្រជាពលរដ្ឋនៅស្រុកអណ្តូងមាស និងស្រុកអូរយ៉ាដាវ ចាប់ពីថ្ងៃ       អាទិត្យ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១តទៅ។ នេះតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាពទទួលបាននៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ នឹងធ្វើឡើងចាប់ពីវេលាម៉ោង៧៖៣០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៣៖៣០នាទី ដល់ម៉ោង១៧៖០០នាទី នៅតាមទីតាំងដូចខាងក្រោម៖

ទី១៖ ស្រុកអណ្តូងមាស គឺនៅសាលាបឋមសិក្សាអណ្តូងមាស ស្ថិតក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។ និងទី២៖ ស្រុកអូរយ៉ាដាវ គឺនៅវិទ្យាល័យសោមធំ ស្ថិតនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវយកមកភ្ជាប់ជាមួយនូវឯកសារ(ថតចម្លង) ពាក់ព័ន្ធរួមមាន៖ អត្តសញ្ញាណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរ។

បើតាមលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ថា វ៉ាក់សាំងដែលចាក់ជូនពលរដ្ឋនៅស្រុកខាងលើនេះ គឺជាវ៉ាក់សាំងប្រភេទ Johnson & Johnson ហើយវ៉ាក់សាំងប្រភេទនេះ គឺចាក់តែ១ដូសទេ។ ដោយ គង់ សុខឡេង៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook