ព័ត៌មានជាតិ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងណែនាំឱ្យប្រជាសហគមន៍ផ្សោតព្រះរំកិល អភិរក្សសត្វផ្សោត Share Tweet ស្ទឹងត្រែង៖ សត្វផ្សោតរស់នៅតំបន់អភិរក្ស អន្លង់ឈើទាល ឃុំព្រះរំកិល នៅសល់តែមួយក្បាលតែប៉ុណ្ណោះ ហើយមន្ទីរទេសចរណ៍បាន ណែនាំឱ្យប្រជាសហគមន៍រមណីយដ្ឋានទេសចរណ៍ផ្សោតព្រះរំកិល បង្កើនកិច្ចសហការរួមគ្នា ធ្វើការអភិរក្សទុកបម្រើឱ្យវិស័យ ទេសចរណ៍។ ក្នុងឱកាសចុះពិនិត្យឆ្អឹងសំណាកសត្វផ្សោតនៅឃុំព្រះរំកិលខេត្តស្ទឹងត្រែង ថ្ងៃទី០៧សីហានេះ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរ ទេសចរណ៏ខេត្តស្ទឹងត្រែង បានស្នើឱ្យមន្ត្រីជំនាញខណ្ឌជលផលខេត្ត និងអង្គការ(WWF )អភិរក្សសត្វផ្សោតជាដៃគូ ជួយរិះរកយន្តការពារ សត្វផ្សោតបន្ថែម ព្រោះបច្ចុប្បន្នមានអ្នកនេសាទឡាវចេះតែមក(ដាក់មង- ចងសន្ទូច)ក្នុងអន្លង់អភិរក្ស និងមានទូកបើកបំពងសម្លេងខ្លាំងៗ ឆ្លងកាត់តាមតំបន់សត្វផ្សោតរស់នៅ។ លោកបន្តថា រមណីយដ្ឋានទេសចរណ៍មួយនេះ ប្រសិនបាត់បង់សត្វផ្សោតទាំងស្រុងនោះ អាចបង្កបញ្ហាប្រឈមទៅនឹងការបាត់បង់ ភ្ញៀវទេសចរដែរ ព្រោះកន្លងមកភ្ញៀវភាគច្រើនមកទស្សនាចង់ឃើញសត្វផ្សោតមេគង្គតែប៉ុណ្ណោះ។ លោក ផយ វណ្ណា អ្នករៀបចំសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរបានអះអាងថា ប្រជាសហគមន៍បានប្រឹងប្រែងអភិរក្សហើយ តែភាគីឡាវ ចេះតែយក (មង ឬសន្ទូច) មកដាក់យកត្រី នៅជិតតំបន់អភិរក្សសត្វផ្សោតយើងនេះ ដែលបង្កផលប៉ះពាល់ដល់សត្វផ្សោត ហែលប្រដេញចាប់ត្រីជាអាហារ ។ លោកបន្តថា៖សមាជិកសហគមន៍កំពុងរិះរកយន្តការដោះស្រាយរួមគ្នា ដើម្បីបញ្ចៀសកុំឱ្យសត្វផ្សោត ដ៏កម្រនេះវាបាត់បង់តទៅទៀត ព្រោះបច្ចុប្បន្ននៅសល់តែ១ក្បាលប៉ុណ្ណោះ ព្រោះនៅដើមឆ្នាំ២០២១កន្លងមកបានស្លាប់ចំនួន២ក្បាលទៅហើយ។ លោកសូមអំពាវនាវទៅអង្គការ(WWF)ជាដៃគូ ជួយអភិរក្សនូវឆ្អឹងសត្វផ្សោតទុកជាភស្តុតាង សម្រាប់អ្នកជំនាន់ក្រោយបានឃើញ និង បានស្គាល់។ សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិសត្វផ្សោត អន្លង់ឈើទាលព្រះរំកិលនេះ ដែលបានបើក ដំណើរការជូនភ្ញៀវទស្សានាជាង១០ឆ្នាំមកហើយ និងនៅចំនួន៣កន្លែងទៀត ដូចជា អន្លង់ផ្សោត ត្បូងខ្លា កោះកាំងកូនចាប និង កោះសន្ទក់ ពុំទាន់រៀបចំជារមណីយដ្ឋាននៅឡើយទេ៕ Post Views: 157 Related Topics: Up Next ព្រៃវែង៖ អ្នកជំងឺកូវីដនៅតែបន្តរកឃើញចំនួន៥៥នាក់ ខណៈជាសះស្បើយ៧៨នាក់ Don't Miss វ៉ាក់សាំង AstraZeneca ចំនួន៤២៤០ដូស បានដឹកមកដល់ខេត្តឧត្តរមានជ័យហើយ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ20 hours ago សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ព័ត៌មានកីឡា20 hours ago យើងបានជោគជ័យក្នុងការដាក់ឈ្មោះ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២» ព័ត៌មានជាតិ20 hours ago ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងគណៈកម្មការ កិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងក្រសួងព័ត៌មាន ស្តីពី « កិច្ចការ ប្រពន្ធ័ផ្ស ព័ត៌មានជាតិ1 month ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ កងកម្លាំងប្រដាប់អាវុធ3 months ago ឃាត់ខ្លួនម្ចាស់រថយន្តនិងជនជាតិចិនប្រុស៤នាក់កំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 months ago ប៊ិះអាសន្នធំ យន្តហោះរុស្ស៊ីហោះកៀកយន្តហោះអង់គ្លេសបំផុតនិងបាញ់កាំជ្រួចនៅលើសមុទ្រខ្មៅ កងកម្លាំងប្រដាប់អាវុធ6 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook