Connect with us

ព័ត៌មានជាតិ

ព្រៃវែង៖ អ្នកជំងឺកូវីដនៅតែបន្តរកឃើញចំនួន៥៥នាក់ ខណៈជាសះស្បើយ៧៨នាក់

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៥នាក់ ខណៈជាសះស្បើយចំនួន ៧៨នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាព ទទួលបាននៅយប់ថ្ងៃទី០៧ ខែសីហានេះ។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ រួមទាំងអ្នកជំងឺ៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក។ ដោយ គង់ សុខឡេង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook