Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឱ្យពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដលើកមុន និងអ្នកទើបគ្រប់អាយុ១៨ឆ្នាំ សូមទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ  ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលខកខានមិនបានទទួលបានវ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង នាពេលកន្លងទៅនិងអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំផងដែរ សូមទៅទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ចាប់ពីថ្ងៃស្អែកនេះតទៅ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កាលពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ នាពេលកន្លងទៅ មានប្រជាពលរដ្ឋមួយចំនួនខកខានមិនបានមកទទួលការចាក់វ៉ាក់សាំង ក្នុងនោះមានដូចជាស្ត្រីមានគ័ភ៌ ទើបសម្រាលកូនរួច អ្នកជាប់អនុវត្តវិធានការចត្តាឡីស័ក អ្នកមានបញ្ហាសុខភាពត្រូវព្យាបាល អ្នកមានធុរៈចាំបាច់ខានមិនបាន។ ម្យ៉ាងទៀត ក៏មានយុវជនខ្លះមិនទាន់គ្រប់អាយុ១៨ឆ្នាំផងដែរ។

ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ ប្រឹងប្រែងរៀបចំការផ្ដល់វ៉ាក់សាំងនេះ ជូនដល់ប្រជាពលរដ្ឋទាំងនោះបន្តទៀត គឺនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ស្ថិតនៅអគារឡូតិ៍ទី២ ផ្លូវលេខ ១៣៤ កែងនឹងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ប្រជាពលរដ្ឋខាងលើអាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន នៅរៀងរាល់ម៉ោង៨:០០នាទីព្រឹក ដល់ម៉ោង៥:០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ ដោយ គង់ សុខឡេង៕

ខាងក្រោមនេះគឺជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook