Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ

នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ែន កុសល  អភិបាលខេត្តឧត្តមានជ័យ និង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការចាក់វ៉ាក់សាំងដូសទី៣(ដូសជម្រុញ) ជូនមន្ត្រីជួរមុខទូទាំងខេត្តឧត្តមានជ័យ មានចំនួន២ទីតាំង៖ នៅទីតាំងទី១ មន្ទីពេទ្យបង្អែខេត្តឧត្តមានជ័យ និងទីតាំង២ នៅមន្ទីពេទ្យបង្អែស្រុកអន្ទុងវែង  ។ នេះបើយោងតាមលោក ឥដ្ឋ សុវណ្ណរ័ត្ន ភ្នាក់ងារអង្គភាពព័ត៌មានកម្ពុជាសន្តិភាព បានឱ្យដឹងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

នាឳកាសនោះ ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តមានជ័យ មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនមន្ត្រីជួរមុខដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនដ៍ពិសិទ្ធពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងការដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន៕

សូមបញ្ជាក់៖ ការចាក់វ៉ាក់សាំង កូវីដ-១៩ (អាស្ត្រាហ្សេនីកា) ជាដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងគ្រូបង្រៀន ក្នុងខេត្តឧត្ដរមានជ័យ។ ដោយ គង់ សុខឡេង៕

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook