នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និង ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកដំណើរការចាក់វ៉ាក់សាំងដូសទី៣(ដូសជម្រុញ) ជូនមន្ត្រីជួរមុខទូទាំងខេត្តព្រះវិហារ ទីតាំងនៅសាលាខេត្តព្រះវិហារ ។ នេះបើយោងតាមលោក ឥដ្ឋ សុវណ្ណរ័ត្ន ភ្នាក់ងារអង្គភាពព័ត៌មានកម្ពុជាសន្តិភាព បានឱ្យដឹងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនមន្ត្រីជួរមុខដូសទី៣ នាពេលនេះ គឺជាការផ្តល់ជូនដ៍ពិសិទ្ធពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយ បងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច ជានិច្ច។
ជាចុងក្រយ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណ ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ខ្លាំងក្លាបញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងការដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន។ ដោយ គង់ សុខឡេង៕





