Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការត្រៀមចាក់វ៉ាក់សាំង. AstraZeneca) ដូសទី៣ ដូសជំរុញ

នៅរសៀលថ្ងៃទី០៨  ខែសីហា  ឆ្នាំ ២០២១ នៅសាលប្រជុំទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងខេត្តព្រះវិហារ ឯកឧត្តម ច័ន្ទ សុភ័ត្រ្តា បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការត្រៀមចាក់វ៉ាក់សាំង. AstraZeneca) ដូសទី៣ ដូសជំរុញ​ ជូនថ្នាក់ដឹកនាំ នាយទាហាន ពលទាហានតំបន់សឹងរងទាំងអស់ ក្នុង​ក្របខណ្ឌទូទាំងខេត្តព្រះវិហារ។ នេះបើតាមលោក ឥដ្ឋ សុវណ្ណរ័ត្ន ភ្នាក់ងារអង្គភាពព័ត៌មានកម្ពុជាសន្តិភាព បានឱ្យដឹងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។​

ឯកឧត្តម ច័ន្ទ សុភ័ត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ បានចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ជូនកងកម្លាំងជួរមុខទូទាំងខេត្តព្រះវិហារ ដែលត្រូវចាក់ នៅទីបញ្ជាការតំបន់សឹងរងខេត្តព្រះវិហារនេះតែម្តង។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា៖ « វ៉ាក់សាំងដែលចាក់ជូនកងកម្លាំងមន្ត្រីជួរមុខដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនដ៏ពិសិដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេចដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការយ៉ាងច្បាស់លាស់ ដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ចាក់ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋយើងឱ្យបានគ្រប់ៗគ្នា»។ «ជាក់ស្តែងថ្ងៃនេះសម្រាប់មន្រ្តីប្រឈមជួរមុខទាំងអស់ទូទាំងខេត្តត្រូវបានចាក់ដូសទី៣ ឬដូសជំរុញ ដែលនេះគឺជាការគិតគូខ្ពស់ចំពោះសុខុមាលភាពរបស់​​មន្រ្តីចំពោះកិច្ចជួរមុខទាំងអស់»។

ជាចុងក្រោយឯកឧត្តម ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណក្នុងនាមឯកឧត្តមផ្ទាល់ និងកងកម្លាំងទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងការងារដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនតទៅមុខជាលំដាប់។ ដោយ លោក គង់ សុខឡេង៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook