Connect with us

ព័ត៌មានទាន់ហេតុការណ៍

បទអត្ថាធិប្បាយ៖ អាមេរិកគួរបញ្ឈប់លេងល្បែង ទម្លាក់កំហុសទៅលើប្រទេសចិន

 (ប៉េកាំង)៖ អនុលោមតាមបទបញ្ជាខុសទំនងបំផុតរបស់ប្រធានាធិបតីអាមេរិក កាលពីខែឧសភា ដែលតម្រូវឱ្យស្ថាប័នស៊ើបការណ៍ ធ្វើការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ១៩ ស្ថាប័នពាក់ព័ន្ធជាច្រើនរបស់អាមេរិក ដូចជាប្រព័ន្ធសារព័ត៌មាន អ្នកនយោបាយ និងស្ថាប័នស៊ើបការណ៍បាននិងកំពុងពន្លឿនការប្រឌិតរឿង ប្រលោមលោកនិងបំភាន់ភ្នែកសាធារណៈជន ដើម្បីលេងល្បែងទម្លាក់កំហុសទៅលើប្រទេសចិនយ៉ាងគឃ្លើន។

នៅថ្ងៃទី៥ ខែសីហា តាមម៉ោងក្នុងតំបន់ ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានចេញផ្សាយអ្វីដែលហៅថា ព័ត៌មានផ្តាច់មុខដោយអះអាងថា ក្នុងការស៊ើបអង្កេត ស្ថាប័នស៊ើបការណ៍អាមេរិកបានរកឃើញ «រតនាគារ» នៃទិន្នន័យហ្សែន ក្នុងនោះក៏បូករួមទាំងទិន្នន័យហ្សែនរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហានផងដែរ ល្គឹកណាដែលអាចដោះលេខកូដសម្ងាត់នៃទិន្នន័យនេះ នោះវានឹងក្លាយជាគន្លឹះសម្រាប់លាតត្រដាងនូវប្រភពដើមនៃវីរុសកូវីដ១៩។

វាច្បាស់ណាស់ថា អត្ថបទរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក CNN នេះមានគោលបំណងចង់ធ្វើឱ្យមជ្ឈដ្ឋានមតិផ្តោតសំខាន់ទៅលើវិទ្យស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហាន និងទម្លាក់កំហុសទៅលើប្រ ទេសចិនជាថ្មីឡើងវិញ។ ហើយទង្វើបែបនេះគឺជាកលល្បិចចាស់ៗ របស់ប្រព័ន្ធសារព័ត៌មានអាមេរិកនិងលោកខាងលិចមួយចំនួន ដើម្បីមួលបង្កាច់ប្រទេសចិនហ្នឹងឯង។ ឧទាហរណ៍ដូចជា កាសែត « The Wall Street» បានចុះផ្សាយអត្ថបទមុនគេបង្អស់នៅខែឧសភា ក្នុងសភាពការណ៍ ដែលគ្មានភស្តុតាងអ្វីទាល់តែសោះ ក៏បានប្រឌិតរឿងរ៉ាវថា បុគ្គលិកបីនាក់នៃវិទ្យស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហានបានកើតមានជំងឺនៅខែវិច្ឆកាឆ្នាំ២០១៩។  នៅចន្លោះពេលដែលអង្គការសុខភាពពិភពលោកប្រកាសពីផែនការ ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ដំណាក់កាលទីពីរ សម្រាប់ឱ្យរដ្ឋសមាជិកធ្វើការពិគ្រោះពិភាក្សា ប្រព័ន្ធសារព័ត៌មានអាមេរិកនិងលោកខាងលិច ដូចជាកាសែត «The Wall Street» ជាដើម បានបំផុសការវាយប្រហារ និងលាបព័ណ៌ថ្មីមួយទៀតទៅលើវិទ្យស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហាន ដែលបានពង្រីកមុខងាររបស់ឧបករណ៍នយោបាយក្នុងកម្រិតអតិបរមា។

ក្រៅពីស្ថាប័នស៊ើបការណ៍ និងប្រព័ន្ធសារព័ត៌មានជាដើម អ្នកនយោបាយមួយចំនួនរបស់អាមេរិក ក៏បានប្រញាប់ប្រញាល់ចេញមុខសម្តែងឆាកល្ខោនផងដែរ។ នៅថ្ងៃទី២ ខែសីហា លោក Michael McCaul សមាជិកសភាតំណាងរាស្រ្តអាមេរិកបានចេញផ្សាយអ្វីដែលហៅថា របាយការណ៍ច្បាប់ថ្មីបំផុតស្តីពីការតាមដាន រកប្រភពដើមនៃវីរុសកូវីដ១៩ របាយការណ៍ដែលមានខ្លឹមសារជាង៨០សន្លឹកនេះ បានឃោសនាបំប៉ោងយ៉ាងខ្លាំងពីអ្វីដែលហៅថា «ពាក្យសំដីស្តីពីការបែកធ្លាយវីរុស ចេញពីបន្ទប់ពិសោ​ធន៍ក្រុងវូហាន»

ទាក់ទិននឹងរឿងនេះ លោក Gennady Onishchenko បណ្ឌិតសភាចារ្យនៃបណ្ឌិតសភាវិទ្យាសាស្ត្រនិងជាសមាជិកសភាឌូម៉ាជាតិរុស្ស៊ីបានវិភាគថា របាយការណ៍របស់អាមេរិកស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ច្បាប់នេះ គ្មានទិន្នន័យដើមនិងគ្មានសុពលភាពផ្លូវច្បាប់នោះទេ គ្រាន់តែជារឿងប្រលោ​ម​លោក ស្រមើស្រមៃតែប៉ុណ្ណោះ។

ការញាក់ខ្សែបញ្ជាពីក្រោយមជ្ឈដ្ឋានមតិ និងបំភាន់ភ្នែកសាធារណជន ក្នុងន័យក្រាលផ្លូវសម្រាប់ឱ្យស្ថាប័នស៊ើបការណ៍ទម្លាក់កំហុសទៅឱ្យប្រទេសចិន ស្ថាប័នគ្រប់មជ្ឈដ្ឋានរបស់អាមេរិកបាននិងកំពុងបង្ករឿងដើម្បីគោលដៅមួយនេះ។ មើលទៅ «ប្រទេសមហាអំណាចផុតលេខបំផុតដែលទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង» មិនបានដកយកបទពិសោធន៍ជាមេរៀននោះទេ ហើយនៅតែខំប្រឹងអស់ពីលទ្ធភាព ដើម្បីលេងល្បែងនយោបាយដដែលដោយមិនអើពើរ នឹងការរីករាលដាលនៃជំងឺឆ្លង មិនអើ​ពើនឹងការមិនពេញចិត្ត និងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទាល់តែសោះ!

មើលទៅ! ពិភពលោករវល់តែចោទប្រកាន់និងទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក រកលេសដោយហេតុផលនេះ ហេតុផលនោះ ជុំវិញរឿងប្រភពដើមវីរុសកូរ៉ូណា១៩ ប្រហែលរកទីបញ្ចប់គ្មានទេ។ ជាការពិតណាស់  ល្គឹកណា យើងនៅតែដាក់សំណួរថា៖ « ហេតុអ្វី? (Why?) » នោះចម្លើយនៅតែចេញថា៖ «មកពីប្រភពនេះ ឬមកពីប្រភពនោះ» ។ « បណ្តាលមកពីប្រទេសនេះ ឬប្រទេសនោះ» ហើយភាគីប្រទេសមួយដែលត្រូវបានគេចោទ ឬទម្លាក់កំហុសនោះ ច្បាស់ណាស់ថា នឹងប្រកែកតវ៉ារកហេតុនិងផល ដេញដោលគ្មានទីបញ្ចប់ ហើយមិនត្រឹមតែប៉ុណ្ណោះ វានឹងបង្កទៅជាជម្លោះពិភពលោក។ ចំណែកអ្នកដែលខាតបង់និងរងគ្រោះ គឺប្រជាពលរដ្ឋនៅលើពិភពលោកទាំង រឺឯអ្នកឈ្នះវីរុសកូវិដ១៩។ ដោយហេតុនេះហើយ ទើបបណ្តាប្រទេសចំនួន៤៨ នៅលើពិភពលោក បានទទួចស្នើសុំទៅការិយាល័យអង្គការសហប្រជាតិ ឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការដេញដោលរឿងប្រភពដើមវីរុសកូវិដ១៩ ពីក្រុងវោហាន ប្រទេសចិន ពិព្រោះវាមិនម៉ែនជារឿងសំខាន់និងចាំបាច់ ដែលយើងត្រូវដោះស្រាយចំពោះមុខ។ រឿងចំពោះមុខ ដែលយើងទាំងអស់គ្នាត្រូវដោះស្រាយនោះគឺគោរពវិទ្យាសាស្ត្រ ដោយផលិតវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពឱ្យបានច្រើនលើសលុប គ្រឿងបរិក្ខាពេទ្យទំនើបៗគ្រប់គ្រាន់ និងរួមសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការជាមួយគ្នា ទើបអាចយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវិដ១៩បាន នេះ​ជា​អ្វីដែលពាក់ព័ន្ធដល់ជោគ​វាស​នា​របស់ប្រជាពលរដ្ឋនៅលើពិភពលោកយើងនេះ។

ដោយ គង់ សុខឡេង៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook