Connect with us

ព័ត៌មានទាន់ហេតុការណ៍

សមយុទ្ធយោធាដ៏កក្រើករវាងចិន-រុស្ស៉ី បានចាប់ផ្តើមជាផ្លូវការហើយ!

(យីនឈាន់)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានឱ្យដឹងថា សមយុទ្ធយោធាប្រចាំឆ្នាំរវាងចិន និងរុស្ស៊ីដែលមានឈ្មោះថា ហ្សាផាដ អ៊ីនធើអ៊ែកសិន ២០២១   ( ZAPAD/INTERACTION-2021) បានចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅលើទីលានហ្វឹកហ្វឺននៃកងទ័ពរំដោះប្រជាជនចិន (PLA) ស្ថិតនៅក្នុងតំបន់ស្វយ័ត នីងសៀហ៊ុយ (Ningxia Hui) ភាគនិរតីនៃប្រទេសចិន។

លោក លី ហ្សាវឆឹង (Li Zuocheng) សមាជិកនៃគណៈកម្មការមជ្ឈិមយោធាចិន (CMC) ដែលត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ គ្រប់គ្រងការធ្វើសមយុទ្ធយោធាខាងលើនេះ បានប្រកាសពីការចាប់ផ្តើមបើកសមយុទ្ធជាផ្លូវការ ដោយក្នុងនោះមានការបែងចែក ជាមូលដ្ឋានសមយុទ្ធនៅលើដែនដី និងលើដែនអាកាស។ បើតាមភាគីចិនបានឱ្យដឹងទៀតថា សមយុទ្ធយោធាជាមួយរុស្ស៊ី បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដេលមានរយៈ០៥ថ្ងៃ ។

គួរបញ្ជាក់ថា សមយុទ្ធយោធាដែលត្រូវបានព្រមព្រៀងបង្កើតឡើង ដោយប្រទេសមហាអំណាចយោធាទាំងពីរនេះ គឺស្ថិតនៅក្នុងគោលដៅចូលរួមការពារសន្តិសុខ និងស្ថិរភាពរបស់តំបន់ទាំងមូល តាមរយៈការហ្វឹកហ្វឺនជំនាញគន្លឹះ ការព្រមានទុកជាមុន ការទប់ទល់ការវាយប្រហារផ្នែកព័ត៌មានវិទ្យា និងសមត្ថភាពនៃការប្រយុទ្ធផងដែរ។ សមយុទ្ធយោធាលើកនេះ គឺកាន់តែបង្ហាញអំពីការប្តេជ្ញាចិត្ត បង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ រវាងមហាយក្សយោធាទាំងពីរ៕

ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook