Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យបង្កើនការទប់ស្កាត់បង្ការជំងឺកូវីដ១៩នៅតាមច្រកព្រំដែន

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបង្កើនការទប់ស្កាត់បង្ការជំងឺកូវីដ ១៩នៅតាមច្រកព្រំដែន តាមរយ:ការយកចិត្តទុកដាក់តាម ដានសុខភាពប្រជាពលរដ្ឋខ្មែរឆ្លងដែនមកពីប្រទេសថៃ ខណៈដែលប្រទេសថៃ កំពុងឆ្លងរាតត្បាតខ្លំាងដោយជំងឺកូវីដ១៩ ពិសេសគឺប្រភេទបំប្លែងថ្មីដែលតា ដែលជាក្តីបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព និងសុខភាព។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយ មានជ័យ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថាឥឡូវនេះក្រុមការងារសង្កេត ឃើញអំពីវត្តមាននៃបងប្អូនពលករខ្មែររបស់យើងប្រឈមខ្លាំងពីវីរុសបំប្លែងថ្មីដែលតានិងកំពុងវាយលុកខ្លាំងនៅតាមច្រកព្រំដែន ។ តាមរយៈនេះ ប្រមុខរាជរដ្ឋា ភិបាលបានដាក់បទបញ្ជាឱ្យអភិបាលរាជធានី -ខេត្ត រួមសហការជាមួយកងកម្លាំងជំនាញ ដើម្បីត្រួតពិនិត្យឱ្យបានតឹងរ៉ឹងបំផុតចំពោះពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ។ ឯកឧត្តមបានបញ្ជាក់ថា គណៈកម្មការខេត្ត ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ បានរួមគ្នាពង្រាយកម្លាំងទាំងអស់ក្នុងការទប់ ស្កាត់តាមច្រកបន្ទាត់ព្រំដែន និងមិនឱ្យចេញតាមច្រកផ្សេងៗនោះទៀតទេ។

សំឡេង៖ «វិធានការនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងការ រឹតបណ្តឹងនៅតាមព្រំដែន ពលករមកម្នាក់ ត្រូវធ្វើតេស្តរហ័សជាបន្ទាន់ឱ្យបានគ្រប់គ្នា មិនឱ្យនរណាមិនធ្វើតេស្តនោះទេ យើងកាត់បន្ថយអ្នកជំងឺ បន្ទាប់មកអ្នកជំងឺចូលកន្លែងព្យាបាល អ្នកដែលសេស សស់រកនៅតាមព្រំដែន ដើម្បីបន្តធ្វើចត្តាឡីស័កដោយញែកអ្នកពាក់ព័ន្ធផ្ទាល់និងអ្នកពាក់ ព័ន្ធប្រយោលផ្សេងទៀតនឹង នៅមណ្ឌលផ្សេងគ្នា »។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តអាជ្ញាធរខេត្តបន្ទាយមានជ័យបានត្រៀម២ទីតាំងបន្ថែម សម្រាប់ទទួលពលករខ្មែរមកពីប្រទេសថៃ ដែលអាចដាក់ព្យាបាលអ្នកជំងឺកូវីដ១៩បានជាង៦ពាន់នាក់ ខណៈនៅទូទាំងខេត្តបន្ទាយមានជ័យមានមណ្ឌលចត្តាឡីស័ក ចំនួន២០មណ្ឌល កន្លែងសម្រាប់ព្យាបាលចំនួន ១៥ ទីតាំង ដើម្បីពង្រឹងប្រសិទ្ធ ភាពនៃការគ្រប់គ្រងការធ្វើចត្តាឡីស័កនិងការព្យាបាលអ្នកជំងឺកូវីដ១៩ឱ្យកាន់តែមានភាពងាយស្រួល៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook