Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្តរមានជ័យបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទដែលតាជិត១០០នាក់ហើយនៅក្នុងសហគមន៍

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទដែលតា( Delta )ជិត ១០០នាក់ហើយ នៅក្នុងសហគមន៍ ខណៈដែលការចម្លងផ្តើមចេញពីពលករវិលត្រលប់ពីប្រទេសថៃ ក្នុង អំឡុងពេលធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ក ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ បានមាន ប្រសាសន៍ថា កាលពីពេលកន្លងទៅ មានពលករខ្មែរវិលត្រលប់មកពីប្រទេសថៃជា បន្តបន្ទាប់ ហើយអាជ្ញាធរខេត្ត បានដាក់ចេញវិធានការមួយ ចំនួន ដែលបានតម្រូវឱ្យពល ករធ្វើតេស្តកូវីដ១៩ អវិជ្ជមានទាំងអស់ ធ្វើចត្តាឡីស័កតាមទីតាំងដែលអាជ្ញាធរកំណត់ឱ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឱ្យពួកគាត់វិលត្រលប់ទៅលំនៅដ្ឋានវិញ ។ ឯកឧត្តមបន្តថា ក្នុងអំឡុង ពេលធ្វើចត្តាឡីស័កនេះដែរ ក៏មានពលករមួយចំនួនទើបតែរកឃើញថាមានផ្ទុកជំងឺកូវីដ- ១៩បន្ទាប់ពីធ្វើតេស្តលើកទី២ ឬទី៣ ដូច្នេះក្រុមការងារក៏ បានយកសំណាកបញ្ជូនទៅធ្វើតេស្ត CPR បន្ថែមទៀត ទើបដឹងច្បាស់ថា ពួកគាត់មានផ្ទុកជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មី Delta ។ កត្តានេះហើយដែលបានធ្វើឱ្យមានការចម្លងបន្តដល់ពលករផ្សេង ទៀតដែលស្នាក់នៅក្នុងមណ្ឌលរួមគ្នានេះ ជាពិសេសគឺចម្លងមកដល់ក្រុមគ្រូពេទ្យជួរមុខតែម្តង ដែលធ្វើឱ្យចំនួនអ្នកជំងឺកូវីដ១៩ប្រភេទDelta កើនឡើងដល់៩៧នាក់ ។

សំឡេង ៖ «សូមជំរាបដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យបានជ្រាបថា ចំពោះប្រភេទជំងឺដែលតាបំប្លែងថ្មីដែលកើតនៅក្នុងខេត្តឧត្តរមានជ័យនេះ ដែលគិតត្រឹមម៉ោងនេះស្ថាន ភាពនៃការឆ្លងរាលដាល បានវិវត្តន៍ដល់ចំណុចគួរឱ្យព្រួយ បារម្ភខ្ពស់ ដែលបាននិងកំពុងឆ្លងរាលដាលចូលក្នុងសហ គមន៍ ខណៈដែលទិន្នន័យ គឺមានចំនួន ៩៧នាក់ ហើយក្នុងនោះបានជាសះស្បើយ ១៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨២ នាក់ ដែលភាគច្រើនវាយប្រហារលើបុគ្គលិកសុខាភិបាលជួរ មុខរបស់យើង ជាកងទ័ពអាវសដែលកំពុងតែប្រឡូកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ »។ ឯកឧត្តមអភិបាលខេត្តឧត្តរ មានជ័យ ក៏បានសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ក្នុងខេត្ត ត្រូវបន្តអនុវត្តន៍វិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុត ជា ពិសេសវិធានការរបស់រាជរដ្ឋា ភិបាល គឺ៣កុំ ៣ការពារ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ ១៩ និងការកាត់ផ្តាច់ការចម្លងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១ ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៤ ករណី ខណៈដែលអ្នកឆ្លងកើនឡើងដល់៥.២៩៦ ករណី និងជាសះស្បើយចំនួន ២៣០ នាក់បន្ថែមទៀត ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook