Connect with us

ព័ត៌មានជាតិ

កម្ពុជា និងព្រុយណេ ចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌ និងវិចិត្រសិល្បៈ រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្ដម MAJOR GENERAL (Rtd.) DATO PADUKA SERI HAJI AMINUDDIN IHSAN BIN PEHIN ORANG KAYA SAIFUL MULOK DATO SERI PADUKA HAJI ABIDIN រដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡា នៃប្រទេសព្រុយណេដារ៉ូសាឡឹម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលព្រុយណេដារ៉ូសាឡឹម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមក្រសួងវប្បធម៌បានឱ្យដឹងថា គោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ព្រុយណេ ការជំរុញការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ លើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌ដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានសន្យាថា នឹងជំរុញលើកទឹកចិត្ត និងសម្របសម្រួលការផ្លាស់ប្តូរវប្បធម៌ ទស្សនកិច្ចសិក្សាវគ្គបណ្តុះបណ្តាល ការតាំងពិព័រណ៍ ការចូលរួមក្នុងសន្និសីទ វេទិកា សន្និសីទ ជំនាញ សិក្ខាសាលា មហោស្រព និងសកម្មភាពដទៃទៀតដែលរៀបចំដោយប្រទេសណាមួយ ក្នុងវិស័យចំនួន ១១ រួមមាន សិល្បៈទស្សនីយភាព សិល្បៈវិចិត្រ និងសូន្យរូប ការតាំងពិព័រណ៍ សិល្បៈសិប្បកម្ម សារមន្ទីរ បុរាណវិទ្យា និងបេតិកភណ្ឌ នរវិទ្យា និងជាតិពន្ធុវិទ្យា បណ្ណាល័យ និងបណ្ណាសារ ប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត គ្រឹះស្ថានវប្បធម៌ និង Academics និងទម្រង់កិច្ចសហប្រតិបត្តិការដទៃទៀតដែលបានព្រមព្រៀងគ្នា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook