Connect with us

ព័ត៌មានជាតិ

កូរ៉េផ្ដល់កម្ចី ៥០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលកោសល្យវិច្ច័យមួយនៅកម្ពុជា

សាធារណរដ្ឋកូរ៉េខាងត្បូង ផ្ដល់កម្ចី ៥០លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលកោសល្យវិច្ច័យមួយនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិជ្ជាជីវៈផ្នែកកោសល្យវិច្ច័យនេះ ក៏ដូចជាបង្កើនសម្ព័ន្ធមិត្តរវាងប្រទេសទាំង២។

លោក ឡុង ឌីម៉ង់ ឯកអគ្គររាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី ២៩ កញ្ញាថា៖ «មជ្ឈមណ្ឌលនេះនឹងផ្ដោតទៅលើការបណ្ដុះបណ្ដាលដល់ចៅក្រម ព្រះរាជអាជ្ញា សមត្ថកិច្ចទាំងឡាយ ក្នុងកិច្ចការងារស្រាវជ្រាវវិភាគកោសល្យវិច្ច័យ សំដៅប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋរួមមាន ឧក្រិដ្ឋកម្មលើនារីភេទ គ្រឿងញៀន ភេរវកម្មអ៊ីនធឺណេត ជាដើម»។

លោកបានបន្តថា គម្រោងក៏ដូចជាកម្ចីនេះគឺជាលទ្ធផលមួយ ដែលចេញអំពីជំនួបកំពូលកូរ៉េ-មេគង្គកាលពីខែវិច្ឆិកា ឆ្នាំ 2019 កន្លងមកនៅប៊ូសាន។ បន្ថែមពីនេះ លោក ព្រមទាំងមន្ត្រីស្ថានទូតកូរ៉េ នឹងទៅទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមទៀតអំពីសារៈសំខាន់នៃមជ្ឈមណ្ឌលកោសល្យវិច្ច័យនេះ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលកោសល្យវិច្ច័យនេះ នឹងត្រូវចំណាយថវិការសាងសង់ប្រមាណ ៥០លានដុល្លារអាមេរិក ដែលជាកម្ចីពីមកសាធារណរដ្ឋកូរ៉េខាងត្បូងផ្ទាល់។ នេះបើយោងតាមការឱ្យដឹងពីកិច្ចសម្ភាសន៍របស់ Phnom Penh Post កាលពីមិ្សលមិញនេះ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook