Connect with us

ព័ត៌មានជាតិ

បុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសមហាកុសលជូនកុមារី ឈិត យ៉ាដាជេណា

នៅព្រឹកថ្ងៃព្រហស្បតិ៍៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន ស៊ីណាត បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនទារក ឈិត យ៉ាដាជេណា ត្រូវជាចៅ  អនិច្ចធម្មទៅកាន់បរលោកនាយ កាលពីពេលថ្មីៗនេះ ។ ពិធីបុណ្យនេះ បានប្រព្រឹត្តទៅនៅក្នុងវត្តចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងពិធីបុណ្យនេះ​ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ បងប្អូនសាច់ញាតិ ក្នុងនោះ មានការអញ្ជើញចូលរួមរបស់លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៍ ម៉ាឃេតធីង ខេមបូឌា (RF3 World​ Marketing Cambodia ) និងជាអគ្គនាយកអង្គភាពព័ត៌មានកម្ពុជាសន្តិសន្តិភាព( Cambodia Pease)​ ផងដែរ។

ឆ្លៀតក្នុងកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃនេះ លោកជំទាវ ហ៊ុន ស៊ីណាត នឹងចែកជូនអំណោយជាថវិកានិងសម្ភារបរិក្ខាមួយចំនួនដល់យាយជី តាជី និងប្រជាពលរដ្ឋ ផងដែរ៕

ដោយ គង់ សុខឡេង។

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook