Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បន្តបិទសាលារៀនរដ្ឋ និងឯកជន រយៈពេល ១៤ថ្ងៃទៀត

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបន្តបិទសាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងរដ្ឋ និង ឯកជន ក៏ដូចជាទីតាំងកម្សាន្តនានា ១៤ថ្ងៃទៀត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែអាចធ្វើការបណ្តុះបណ្តាលបាន តាមប្រព័ន្ធអនឡាញ ។

មន្ដ្រីជាន់ខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុងពេល នៃការដាក់ចេញ វិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្ល រាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤(ដប់បួនថ្ងៃ ) ថ្ងៃគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១ ។

សកម្មភាពការងារ មុខរបរឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលត្រូវបានផ្អាកបណ្តោះអាសន្ន ១៤ថ្ងៃទៀតនោះ រួមមាន សាលារៀន រួមទាំង សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និង ឯកជន ប៉ុន្តែអាចធ្វើការបណ្តុះបណ្តាលបានតាម ប្រព័ន្ធអនឡាញ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook