Connect with us

ព័ត៌មានជាតិ

ពាក់ព័ន្ធពលករខ្មែរមាតុភមិនិវត្ត ភាគីកម្ពុជាបានជួបពិភាក្សាជាមួយភាគីថៃបន្ទាន់

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានជួប​​​ពិ​ភាក្សាកិច្ចការងារមួយចំនួនជាមួយអភិបាលខេត្តស្រះកែវ ប្រទេសថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លង​​ឡឹក។

ក្នុងជំនួបពិភាក្សារវាងអភិបាលខេត្តបន្ទាយមានជ័យ ជាមួយអភិបាលខេត្តស្រះកែវ ដោយផ្តោតលើចំណុចសំខាន់មួយចំនួនរួមមាន៖

១- ដោយសារស្ថានភាពនៃការដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំលែងថ្មី Delta និងមានការបិទព្រំដែន មិនឱ្យបងប្អូនចូលមកទឹកដីកម្ពុជា។ ដូច្នេះ ខាងខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ សូមជួយសម្របសម្រួលដោះស្រាយបញ្ហាបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ ស្នើសុំកុំឱ្យមានការបញ្ជូនពលករមកជាកំហុគ មានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូនពលករ តាមវិធានសុខាភិបាល។

២- ដោយទទួលបានគោលការណ៍ឯកភាព លើកមុនពាក់ព័ន្ធការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងផ្សាររុងក្លឿ ខេត្ត​ស្រះកែវ ក្នុងជំនួបពិភាក្សាព្រឹកនេះ បានឯកភាពជាថ្មីនឹងអនុញ្ញាត្តជាគោលការណ៍ រៀបចំការចាក់វ៉ាក់សាំងលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរក្នុងផ្សាររុងក្លឿ ប្រមាណ ១០,០០០នាក់ ពេលវេលាថ្ងៃណា​នឹងជូនដំណឹងបន្ថែម។

ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ តាមបន្ទាត់ព្រំដែននៃប្រទេសទាំង២ ពិសេសការគ្រប់គ្រងបងប្អូនពលករទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ពិសេសមេរោគថ្មី Delta៕

ដោយ គង់ សុខឡេង។

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook