Connect with us

ព័ត៌មានជាតិ

ពហុកីឡដ្ឋានជាតិអូឡាំពិកកំពុងរៀបចំគ្រែបន្ថែមជិត៥០០០គ្រែសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងកំពុងរៀបចំគ្រែបន្ថែមជិត៥០០០គ្រែទៀត នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ដែលជាមណ្ឌលថែទាំព្យាបាលជំងឺកូវីដ១៩ ធំជាងគេនៅកម្ពុជា ដើម្បីសម្រួលដល់ការព្យាបាលអ្នកឆ្លងជំងឺនេះដែលនៅតែកើតមាន ឡើងជារៀងរាល់ថ្ងៃ។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់ គ្រងរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានឲ្យដឹងថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះបានរៀបចំរួចរាល់ ចំនួនជាង៣ពាន់គ្រែនិងគ្រោងរៀបចំ១២០០គ្រែទៀតឲ្យរួចរាល់នៅចុងខែសីហានេះ ដើម្បីដាក់ ដំណើរការមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ជាមណ្ឌលព្យាបាលធំជាងគេនៅកម្ពុជា ។

លោកបានបញ្ជាក់ថា សម្ភារវេជ្ជសាស្ត្រ បរិក្ខារពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក៏មានដូចមន្ទីរពេទ្យថ្នាក់ជាតិផងដែរ ដូចជាការបំពាក់នូវម៉ាស៊ីនតាមដានសញ្ញាជីវិតរបស់អ្នកជំងឺ និងម៉ាស៊ីនថប់ដង្ហើម ម៉ាស៊ីនបូម ស្លេស្ម៍ជាដើម។

សំឡេង៖ «ឥឡូវនេះបានរៀបចំជាង៣ពាន់គ្រែនេះ យើងមានទាំងបុគ្គលិកពេទ្យ សព្វថ្ងៃនេះជាង៥០០នាក់ ដឹងហើយថាយើងព្យាបាលអ្នកកូវីដតែងតែប្រឈមការឆ្លងនិងគ្រោះថ្នាក់ ។ អញ្ចឹងបុគ្គលិកនៅទីនេះមានការលះបង់ខ្លាំងជាពិសេសធ្វើការនៅបន្ទប់អាយស៊ីយូ រឹតតែមានការគ្រោះថ្នាក់ទៀតព្រោះយើងនៅឈរជាប់ ប្រចាំការជាមួយអ្នកជម្ងឺ »។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែ សីហា មានអ្នកជំងឺជាង១ពាន់នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលថែទាំ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងនោះ មានចំនួន១១អគារជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ១៩៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook