Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ដបាត់ដំបង ជួបសំណេះសំណាល ជាមួយពលករមកពីប្រទេសថៃជិត៤០០នាក់

(បាត់ដំបង)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានដឹកនាំគណៈប្រតិភូទៅជួបសំណេះសំណាល និងចាំទទួលពលករត្រឡប់មកពីប្រទេសថៃជិត៤០០នាក់ នៅច្រកទ្វារតំបន់ព្រំដែនកម្ពុជា ថៃ សួន ស៊ុ (អូរអន្លក់) នៃស្រុកកំរៀង និងច្រករបៀង តាមបណ្ដោយព្រំដែនកម្ពុជា ថៃ នៃ ស្រុក សំពៅលូន ដែលជាប់គាំងនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាមានវិធាន ការបិទខ្ទប់ខេត្តជាប់ព្រំដែន ជាពិសេសខេត្តបាត់ដំបង រយៈពេល ១៤ ថ្ងៃ។ ការជួបសំណេះ សំណាលនេះ បានធ្វើឡើង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ផងដែរថា សម្រាប់ពលករដែលជាប់គាំងនោះ ដែលបានវិលត្រឡប់មកវិញ មាន ចំនួន ៣៩៩នាក់ ដោយមកពីចំនួនពីរច្រកផ្សេងគ្នា ក្នុងនោះមកពីច្រកទ្វារតំបន់ព្រំដែន សួន ស៊ុ (អូរអន្លក់) នៃស្រុកកំរៀង ចំនួន២៨៧នាក់ និងមួយច្រកទៀតមកពីតំបន់ច្រករបៀង ដែលនៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ ស្ថិតក្នុងស្រុកសំពៅលូន ចំនួន១១២នាក់។

សម្រាប់ ពលករទាំងអស់ ដែលអនុញ្ញាតចូលមកស្រុកកំណើតវិញ ត្រូវបានរៀបចំចុះឈ្មោះ និងយក សំណាក តេស្ដរហ័ស ក្នុងករណីមានលទ្ធផលវិជ្ជមាន ក្រុមការងារ នឹងរៀបចំដាក់គាត់ ព្យាបាល នៅ តាមណ្ឌលព្យាបាលព្រំដែន ដែលអជ្ញាធរបានរៀបចំ ចំណែកអ្នកលទ្ធផល អវិជ្ជមាន នឹងដឹកជញ្ជូនពួកគាត់ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ដែលនៅតាម បណ្ដោយ ព្រំដែន ចំនួន១៤ថ្ងៃទៀត មុននឹងធ្វើការដឹកជញ្ជូនពួកគាត់ទៅបណ្ដាស្រុក ឬខេត្ត កំណើតរៀងៗខ្លួន។

ជាមួយគ្នានេះ នៅក្នុងការបើកឱ្យដំណើរការព្រំដែនឡើងវិញនេះ កង កម្លាំង យោធពលខេមរភូមិន្ទបានយករថយន្តដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ដឹកពលករដែលកំពុងជាប់គាំងនៅព្រំដែនក្នុងទឹកដីថៃ ប្រមាណជិត៤០០នាក់ ចូលមកក្នុង ប្រទេកម្ពុជាវិញ ដើម្បីបញ្ជូនពួកគាត់ទៅព្យាបាលជំងឺ និងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ចត្តាឡីស័ក តាមខ្សែបន្ទាត់ព្រំដែននៃខេត្តបាត់ដំបងផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook