Connect with us

ព័ត៌មានជាតិ

សំបុកសត្វត្រយងយក្ស១០សំបុក ត្រូវបាន​ប្រទះឃើញ​​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំ​ផាត់​

(ភ្នំពេញ)៖ គម្រោង​នៅ​កម្ពុជា​របស់​អង្គការ​សត្វស្លាប​អន្តរជាតិ​ (​Bird​life​ ​International​ ​Cam​bo​d​i​a​ ​Program​) ​នៅ​ថ្ងៃនេះ​ ​បាន​ឱ្យ​ដឹង​ថា​ ​សត្វ​ត្រយង​យក្ស​ ​គឺជា​ប្រភេទ​បក្សី​ដែល​ជិត​ផុតពូជ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ ​ហើយ​បក្សី​ប្រភេទ​នេះ​ ​ក៏​ជា​និមិត្តរូប​បក្សី​តំណាង​អត្តសញ្ញា​ជាតិ​របស់​កម្ពុជា​ផង​ដែរ​។​ ​ដោយឡែក​ដែន​ជម្រក​សត្វព្រៃ​លំ​ផាត់​បាន​ ​និង​កំពុង​គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ​ត្រយង​យក្ស​របស់​កម្ពុជា​នេះ​។​

បើ​តាម​ប្រភព​ខាងលើ​ ​ក្រុម​ការងារ​អង្គការ​សត្វស្លាប​អន្តរជាតិ​ ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំ​ផាត់​ ​បាន​និង​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ស្វែងរក​ ​និង​កំណត់​ទីតាំង​ពង​កូន​របស់​បក្សី​ត្រយង​យក្ស​នេះ​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ការពារ​ក៏ដូចជា​ការ​រៀបចំផែនការ​សម្រាប់​សកម្មភាព​នា​ពេល​ខាងមុខ​។​ ​ដោយហេតុថា​សត្វ​នេះ​ពង​កូន​នា​រដូវវស្សា​ ​ដូច្នេះ​ការសិក្សា​ស្វែងរក​មាន​ការលំបាក​ខ្លាំង​ ​និង​ទាមទារ​ការ​ប្រឹងប្រែង​ខ្ពស់​។​ ​ប៉ុន្តែ​ជា​លទ្ធផល​សំរាប់​រដូវ​កាល​ពង​កូន​ ​ឆ្នាំ​២​០​២​១​នេះ​ ​បន្ទាប់ពី​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​៣​ខែ​កន្លងមក​ ​សំបុក​សត្វ​ត្រយង​យក្ស​ចំនួន​១​០​សំបុក​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំ​ផាត់​ ​ហើយ​សំបុក​មួយ​ចំនួន​ត្រូវ​បាន​ញាស់​ ​និង​មួយ​ចំនួន​ទៀត​កំពុង​ក្រាបពង​ផង​ដែរ​ ​ក្រោម​ការ​តាមដាន​ ​និង​ការពារ​យ៉ាង​យកចិត្តទុកដាក់​ពី​បុគ្គលិក​ទីវាល​របស់​អង្គការ​។​

អង្គការ​សត្វស្លាប​អន្តរជាតិ​ (​Bird​life​ ​International​ ​Cam​bo​d​i​a​ ​Program​) ​បញ្ជាក់​ថា​ ​រដូវ​ពង​កូន​ឆ្នាំនេះ​នឹង​បញ្ចប់​នៅ​ខែវិច្ឆិកា​ ​ហើយ​ក្រុម​ការងារ​សង្ឃឹម​ថា​ ​សំបុក​សត្វ​នេះ​អាច​​​រក​ឃើញ​ច្រើន​ថែមទៀត​ ​និង​ទទួល​បាន​តាមដាន​ ​និង​ការពារ​ពី​ក្រុម​ការងារ​។​ ​ខណៈ​ដែល​ក្រុម​ការងារ​ធ្វើ​ការស្រាវជ្រាវ​ ​និង​អភិ​រក្ស​បក្សី​ក​ម្រ​នេះ​យ៉ាង​លំបាក​ ​អង្គការ​ ​Bird​Life​ ​និង​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ ​សំណូមពរ​ដល់​ប្រជា​សហគមន៍​ ​អាជ្ញាធរ​មូលដ្ឋាន​ ​សូម​ចូលរួម​ថែរក្សា​រ​ការពារ​បក្សី​ជាតិ​យើង​ទាំងអស់គ្នា​ ​ដោយ​ទប់​ស្កាត់​ ​និង​មិន​ទ​ន្រ្ទា​ន​ដី​ដែល​ធ្វើ​ឱ្យ​បាត់បង់​ទី​ជម្រក​ ​មិន​យក​ពង​កូន​ ​និង​មិន​បង្ក​ការ​រំខាន​ដល់​ការរស់នៅ​របស់​ត្រយង​យក្ស​ជាដើម​។​

ព្រះរាជាណាចក្រកម្ពុជា​ ​បាន​សម្រេច​យក​ ​ត្រី​ ​ល្មូន​ ​ដើមឈើ​ ​ផ្លែឈើ​ ​បក្សី​ ​សត្វព្រៃ​ ​និង​ផ្កា​ ​មួយ​ចំនួនជា​តំណាង​ឱ្យ​អត្តសញ្ញាណ​ជាតិខ្មែរ​។​ ​ក្នុង​នោះ​ ​ត្រ​យ៉ង​យក្ស​ ​ត្រូវ​បាន​ជ្រើសរើស​តំណាង​ឱ្យ​បក្សី​ (​មរ​ត៌​ក​ធម្មជាតិ​)​។​ ​នេះ​បើ​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​០​៥​៕​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook