ព័ត៌មានទាន់ហេតុការណ៍
បទវិភាគអន្តរជាតិ៖ តើក្រុមតាលីបង់ជានរណា? ហើយហេតុអ្វីបានជាក្រុមនេះអាចផ្តួលរបបដឹកនាំរដ្ឋាភិបាលរបស់លោក Ashraf Ghani បាន ?

(កាប៊ុល)៖ ដើម្បីជ្រាបពីរឿងនេះ លោក អ្នកនាង ប្រិយមិត្តមកតាមដានស្តាប់ជាមួយខ្ញុំបាទដូចតទៅ៖ តាលីបង់គឺជាក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម ដែលបច្ចុប្បន្នមានមូលដ្ឋានធំ នៅក្នុងតំបន់ភ្នំជាប់សងខាងព្រំដែនប្រទេសអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ហើយធ្វើសកម្មភាពវាយប្រហារបែបភេរវកម្ម បង្កបញ្ហាអសន្តិសុខ ទាំងនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និងក្នុងប្រទេសប៉ាគីស្ថាន។ ក្រុមឧទ្ទាមតាលីបង់តែងតែត្រូវបានគេឮឈ្មោះ នៅក្នុងការវាយប្រហារភេរវកម្ម បង្កអសន្តិសុខ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ តាលីបង់ក៏ជាបញ្ហាចោទចំពោះសន្តិសុខ និងស្ថិរភាព នៅក្នុងប្រទេសប៉ាគីស្ថានផងដែរ ដូចដែលបញ្ជាក់ឱ្យឃើញតាមរយៈហេតុការណ៍ថ្មីៗ គឺការវាយប្រហារទៅលើសាលារៀន នៅខាងជើងប្រទេសប៉ាគីស្ថាន កាលពីពេលកន្លងទៅ ដែលបណ្តាលសម្លាប់មនុស្សជាង ១០០នាក់ ក្នុងនោះ ជាង ៨០នាក់ជាកុមារ។
តើក្រុមឧទ្ទាមតាលីបង់នេះជានរណា ហើយមានដើមកំណើតមកពីណា?
ដើម្បីជ្រាបពីរឿងនេះ សូមមកតាមដានពីប្រវត្តិដូចតទៅ៖ តាលីបង់គឺជាក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម ដែលបច្ចុប្បន្នមានមូលដ្ឋានធំ នៅក្នុងតំបន់ភ្នំជាប់សងខាងព្រំដែនប្រទេសអាហ្វហ្កានីស្ថានៀ និងប៉ាគីស្ថាន មានដើមកំណើតដំបូងចេញពីក្រុមមូចាហ៊ីឌីន (Mujahideen) ដែលជាក្រុមឧទ្ទាមគាំទ្រដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ជាពិសេស ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត ក្នុងការប្រយុទ្ធតទល់នឹងកងកម្លាំងរបស់សូវៀត ដែលមានវត្តមានក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅក្នុងចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ពោលគឺក្នុងអំឡុងសង្រ្គាមត្រជាក់។ នៅដើមទសវត្សរ៍ឆ្នាំ៩០ នៅក្រោយពេលដែលសូវៀតដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ក្រុមឧទ្ទាមមូចាហ៊ីឌីនក៏ត្រូវបែកខ្ញែកជាក្រុមផ្សេងៗគ្នា ហើយក្រុមតាលីបង់ក៏លេចមុខឡើង ចេញពីក្រុមមូចាហ៊ីឌីន ដែលទទួលបានការហ្វឹកហ្វឺនពីសំណាក់ប៉ាគីស្ថាន ហើយមានមូលដ្ឋានធំ នៅតំបន់ប៉ែកខាងជើងប្រទេសប៉ាគីស្ថាន។ នៅពេលនោះ បើទោះបីជាសូវៀតដកកងទ័ពចេញពីអាហ្វហ្កានីស្ថានទៅហើយក៏ដោយ ក៏ប៉ុន្តែប៉ាគីស្ថាននៅតែបន្តជួយក្រុមតាលីបង់ដោយសម្ងាត់ ដោយផ្តល់គ្រឿងសព្វាវុធ និងការហ្វឹកហ្វឺន តាមរយៈទីភ្នាក់ងារចារកិច្ចប៉ាគីស្ថាន (ISI)។ គោលដៅរបស់ប៉ាគីស្ថាន គឺចង់យកពួកតាលីបង់ធ្វើជាកូនជឹង ដើម្បីគ្រប់គ្រងអាហ្វហ្កានីស្ថានបន្តពីសហភាពសូវៀត។ នៅឆ្នាំ១៩៩៤ ដោយទទួលបានការហ្វឹកហ្វឺនពីសំណាក់ទីភ្នាក់ងារចារកិច្ចប៉ាគីស្ថាន និងជំនួយផ្នែកហិរញ្ញវត្ថុពីសំណាក់អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំងឆ្លៀតក្នុងឱកាសដែលអាហ្វហ្កានីស្ថានកំពុងស្ថិតក្នុងភាពអនាធិបតេយ្យ ដោយរដ្ឋាភិបាលក្រុងកាប៊ុលក៏មិនអាចគ្រប់គ្រងប្រទេសបានពេញដៃពេញជើង ចំណែកឯអតីតក្រុមឧទ្ទាមមូចាហ៊ីឌីនក៏កំពុងតែប្រកាប់ប្រចាក់គ្នាឯង។ ពេលនោះក្រុមតាលីបង់ក៏បានក្លាយទៅជាកម្លាំងឧទ្ទាមដ៏ធំមួយ ដែលបានច្បាំងពង្រីកទឹកដីកាន់តែធំ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានទៅវាយដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុលនៅឆ្នាំ១៩៩៦។ ក៏ប៉ុន្តែរដ្ឋាភិបាលតាលីបង់មិនត្រូវសហគមន៍អន្តរជាតិទទួលស្គាល់នោះទេ ហើយប៉ាគីស្ថាន គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសតែ៣គត់ ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ថាជារដ្ឋាភិបាលស្របច្បាប់នៅអាហ្វហ្កានីស្ថាន។ ប្រទេសពីរទៀត ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ គឺអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម។ ក៏ប៉ុន្តែ បើទោះបីជាមានការទទួលស្គាល់ដោយប្រទេសតែ៣ក៏ដោយ ពួកតាលីបង់នៅតែអាចបន្តកាន់អំណាចបានជាង១០ឆ្នាំ ដោយបានអនុវត្តច្បាប់អ៊ីស្លាមយ៉ាងតឹងរ៉ឹងបំផុត។ ទង្វើរបស់រដ្ឋាភិបាលតាលីបង់ ដែលនាំឱ្យសហគមន៍អន្តរជាតិថ្កោលទោសខ្លាំងក្លាបំផុតនោះ គឺការវាយកម្ទេចពុទ្ធរូបដ៏ធំៗចំនួនពីរ ដែលជាដពុទ្ធរូបមានកម្ពស់ពី៣៨ម៉ែត្រទៅ៥៣ម៉ែត្រ មានចំណាស់រាប់ពាន់ឆ្នាំកា លពីដើមឆ្នាំ២០០១ ។ ចំណុចដែលគួរឱ្យកត់សម្គាល់មួយទៀត គឺទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងពួកតាលីបង់ និងអូសាម៉ាប៊ិនឡាដិន មេដឹកនាំក្រុមភេរវជនអន្តរជាតិអាល់កៃដា។ នៅក្នុងអំឡុងពេលដែលពួកតាលីបង់កាន់អំណាច ទឹកដីអាហ្វហ្កានីស្ថានត្រូវបានពួកអាល់កៃដា យកមកធ្វើជាទីជម្រក កន្លែងហ្វឹកហាត់ និងរៀបចំផែនការវាយប្រហារនៅបរទេស។ ហេតុដូច្នេះហើយបានជា នៅក្រោយពីមានការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ សហរដ្ឋអាមេរិក និងអង្គការអូតង់ក៏បានលើកទ័ពចូលឈ្លានពានអាហ្វហ្កានីស្ថាន ហើយផ្តួលរំលំរដ្ឋាភិបាលតាលីបង់។ ក្រោយពីត្រូវបណ្តេញចេញពីអំណាច ពួកតាលីបង់ក៏បានរត់ទៅសម្ងំលាក់ខ្លួននៅក្នុងតំបន់ភ្នំ ហើយរៀបចំពង្រឹងកម្លាំងឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពជាតិ ក៏ដូចជាកម្លាំងអន្តរជាតិ ដែលឈរជើងនៅអាហ្វហ្កានីស្ថាន។ នៅក្នុងពេលបច្ចុប្បន្ននេះ ជាង១០ឆ្នាំ ក្រោយពីកងទ័ពអាមេរិកចូលឈ្លានពាន និងកាន់កាប់អាហ្វហ្កានីស្ថាន ក្រុមឧទ្ទាមតាលីបង់ នៅតែអាចធ្វើព្យុះ ធ្វើភ្លៀង បង្កបញ្ហាអសន្តិសុខ នៅស្ទើរតែពាសពេញទឹកដីអាហ្វហ្កានីស្ថាន។ សូម្បីតែប៉ាគីស្ថាន ដែលធ្លាប់ជាអ្នកជួយហ្វឹកហ្វឺន និងជ្រោមជ្រែងកាលពីមុននោះ ក៏ត្រូវពួកតាលីបង់ធ្វើការវាយប្រហារជាញឹកញាប់ដែរ ហើយជាទូទៅ រាល់សកម្មភាពវាយប្រហារនៅក្នុងទឹកដីប៉ាគីស្ថាន តែងតែត្រូវបានក្រុមតាលីបង់អះអាងថា ជាការសងសឹកទៅនឹងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាត ដែលសហការជាមួយអាមេរិក ក្នុងការវាយប្រហារទៅលើទីតាំងរបស់ពួកគេ។ បច្ចុប្បន្ននេះ នៅពេលដែលអាមេរិកដកកងទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន ដូចជាការផ្តល់ឳកាសឱ្យក្រុមតាលីបង់មានកម្លាំងក្នុងការវាយដណ្តើមយកទឹកដីអាហ្វហ្កាហ្វនីស្ថានទាំងមូល។
កាតតស៊ូរដ៏ស្វិតស្វាយរបស់ក្រុមតាលី ប្រឆាំងរដ្ឋាភបាលអាហ្វកាហ្វនីស្ថាន ដែលដឹកនាំដោយលោក Ashraf Ghani ជាប្រធានាធិបតី ដោយមានការគាំទ្រដោយសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយគិតចាប់ពីខ្លួនត្រូវបានដកអំណាចក្នុងឆ្នាំ២០០១មកនោះ ឥឡូវនេះត្រូវទទួលជ័យជម្នះទាំងស្រុងហើយ ក្រោយពីប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani រត់គេខ្លួនចាកចេញពីប្រទេសហើយ ទៅជ្រកពួនប្រទេសតាហ្ស៊ីគីស្ថាន ។
តើហេតុអ្វីបានជាពួកតាលីបង់អាចផ្តួលរំលំរបបដឹកនាំរដ្ឋាភិបាលរបស់លោក Ashraf Ghaniបាន?
តាមទីភ្នាក់ងារស៊ើបការសម្ងាត់បានឱ្យដឹងថា ទំហំទឹកប្រាក់របស់ក្រុមតាលីបង់ ដែលអាចធ្វើចលនាប្រឆាំងរដ្ឋាភិបាលអាហ្វហ្កាហ្វនីស្ថាន គឺស្ថិតក្នុងអាថិ៍កំបាំងមួយ។ របាយការណ៍មួយស្តីពីឯករាជ្យភាពនៃហិរញ្ញវត្ថុដែលគេរកឃើញ បានបង្ហាញថា ក្រុមតាលីបង់មានទឹកប្រាក់ច្រើនជាងប្រមាណពី៣០០លានដុល្លារ ទៅ១,៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ដោយឡែក របាយការណ៍របស់អង្គការសហប្រជាជាតិ នាខែមិថុនា ឆ្នាំ២០២១ ដែលផ្អែកលើទីភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសជាសមាជិក បានបង្ហាញថា ថវិកាភាគច្រើនរបស់ក្រុមតាលីបង់បានមកពីសកម្មភាពឧក្រិដ្ឋនានា ដូចជាផលិតផលអាភៀន ការជួញដូរគ្រឿងញៀន ការគំរាមទារប្រាក់ និងការចាប់ជម្រិតមនុស្សយកប្រាក់ជាដើម។ ទីភ្នាក់ងារដដែលបានឱ្យដឹងទៀតថា ក្រុមតាលីបង់អាចរកចំណូលបានដល់ ៤៦០ លានដុល្លារ តាមរយៈការជួញដូរគ្រឿងញៀនតែមួយមុខ។ ក្រៅពីនោះ មេដឹកនាំក្រុមតាលីបង់ក៏អាចរកចំណូលបន្ថែម តាមរយៈការទាញយកផលពីធនធានធម្មជាតិនៅក្នុងតំបន់ ដែលខ្លួនបានក្តោបក្តាប់ដោយក្នុងនោះក្រុមនេះរកបានប្រាក់ប្រមាណ៤៦៤លានដុល្លារ កាលពីឆ្នាំ ២០២០ តាមរយៈការរុករករ៉ែ។ មេដឹកនាំក្រុមតាលីបង់ក៏ទទួលបានប្រាក់ពីការបរិច្ចាគនានា ដែលអង្គការសហប្រជាជាតិបានចាត់ទុកថាជា «បណ្តាញនៃមូលនិធិសប្បុរសធម៌របស់អង្គការមិនមែនរដ្ឋាភិបាល» និងពីក្រុមគាំទ្របេសកកម្មរបស់ក្រុមតាលីបង់ដែលមានទ្រព្យសម្បត្តិហូរហៀរ។
ដោយឡែក មន្រ្តីអាមេរិក ក៏បាននិយាយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះថា ក្រុមតាលីបង់ក៏បានទទួលជំនួយជាថវិកា អាវុធ និងការបណ្តុះបណ្តាលនានាពីប្រទេសរូស្ស៊ីផងដែរ។ ដោយហេតុនេះហើយ ទើបក្រុមនេះមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តចលនាតស៊ូរដណ្តើមយកទឹកដីអាហ្វហ្កាហ្វនីស្ថានទាំងមូលបាន។ ហេតុផលមួយទៀត ក្រោយពីសហរដ្ឋអាមេរិកប្រកាសដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វហ្កាហ្វនីស្ថាន យើងមើលឃើញថា កម្លាំងចលនាក្រុមតាលីបង់កាន់តែខ្លាំងទៅៗ រហូតបានដណ្តើមកាន់កាប់ទីក្រុងនិងខេត្ត សឹងទាំងអស់របស់អាហ្វហ្កានីស្ថាន តែក្នុងរយៈពេលមិនដល់១០ថ្ងៃចុងក្រោយប៉ុណ្ណោះ ។ ឥឡូវនេះក្រុមនេះបានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្កាហ្វនីស្ថានហើយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។
គួររំឭកផងដែរថា ៖កងទ័ពអាមេរិកបានឈរជើងនៅទឹកដីអាហ្វហ្កាហ្វនីស្ថាន អស់រយៈពេល ២០ឆ្នាំមកនេះ អាមេរិកបានចំណាយ ថវិកា ជាង ២ទ្រីលានដុល្លារ សម្រាប់ធ្វើសង្រ្គាមនៅអាហ្វហ្កានីស្ថាន ដែលនៅក្នុងនោះមានដូចជា ការបណ្តុះបណ្តាលប៉ូលិស ទាហានអាហ្វហ្កានីស្ថានជាង៣សែននាក់ បំពាក់អាវុធឱ្យកងទ័ពអាហ្វហ្កានីស្ថាន និងជួយគ្រប់បែបយ៉ាងដល់កងទ័ពអាកាសអាហ្វហ្កានីស្ថាន។ បែជាចុងក្រោយ អាមេរិកដកទ័ពយ៉ាងតកក្រហល់ ធ្វើឱ្យមានការដួលរលំទីក្រុងកាប៊ូលទាំងមូល ហើយការដួលរលំនេះ បានបង្ហាញពីការបរាជ័យនៃរបបសហរដ្ឋអាមេរិក។ នេះបើតាមការវិភាគរបស់ Associate Fresh ។
សរុមសេចក្តីមក ពួកក្រុមតាលីបង់ចេញមកពីកំណើតដើម មូចាហ៊ីឌិន ដែលជាក្រុមឧទ្ទាមគាំទ្រដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ជាពិសេស ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត។ ក្រុមនេះមានប្រភពហិរញ្ញប្បទានពី៖
- ផលិផលអាភៀន គ្រឿងញៀន
- គំរាមជម្រិតទាប្រាក់
- ផលិផលធម្មជាតិរ៉ែ ក្នុងតំបន់ខ្លួនកាន់កាប់
- ក្រុមអ្នកមានទ្រព្យច្រើនហូរហៀរ
- រ៉ៃអង្កៀសពីសមាជិកគាំទ្រ
- អង្គការក្រៅរដ្ឋាភិបាល
- ពីបណ្តាប្រទេសមួយចំនួនលួចផ្តល់ឱ្យ មានដូចជា៖ ប៉ាគិស្ថាន អារ៉ាប៊ីសាអ៊ូឌីត និង អារ៉ាប់រួម។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងរុស្ស៊ី ក៏មានចំណែកជាប្រយោលខ្លះដែរ។
សូមបញ្ជាក់ថា៖ ក្រោយពីបានដណ្តើមកាន់កាប់ទឹកដីអាហ្វហ្កាហ្វនីស្ថានទាំងស្រុង តំណាងក្រុមតាលីបង់បានចេញមុខធ្វើសន្និសីទកាសែតជាលើកដំបូង ដោយបានប្រាប់ពីរបៀបដឹកនាំរដ្ឋាភិបាលនិងធ្វើកំណែទម្រង់៨ចំណុចដូចខាងក្រោម៖
១- ការបង្កើតរដ្ឋាភិបាល៖ អ្នកនយោបាយមានភាពសកម្មក្នុងការពិគ្រោះយោបល់ ផ្តល់ឱកាសឱ្យស្រ្តីជាសមាជិក សភា រដ្ឋាភិបាល បង្កើតរដ្ឋាភិបាលនិងប្រព័ន្ធនយោបាយដែលនឹងបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជនអាហ្វហ្គានីស្ថាន។
២- ការផ្សះផ្សារជាតិ៖ បានប្រកាសថា ផ្តល់ការលើកលែងទោសដល់អតីតន្ត្រីរដ្ឋាភិបាល ដោយលើកលើកឡើងថា មិនសងសឹកបក្ខពួកអ្នកកាន់កាប់ ឬតំណាង នៃអឌិតរបបនេះនោះទេ ពួកគេទាំងអស់គ្នាគឺជាដៃគូរបស់យើងក្នុងការកសាងមាតុភូមិរបស់យើង ពួកតាលីបានមិនមានបំណងដេញតាមជនជាតិអាហ្វហ្គានីស្ថាន ដែលឥឡូវនេះកំពុងព្យាយាមចាកចេញពីប្រទេសតាមរយៈអាកាសយាន្តដ្ឋានក្រុងកាប៊ុលនោះទេ បើសិនពួកគេត្រឡប់ចូលមកផ្ទះវិញចូលមកវិញមក។
៣- សន្តិភាពប្រជាជនៈ ក្រុមតាលីបាន បានបញ្ជាក់ថា អាជ្ញាធរថ្មីនៅក្រុងកាប៊ុលកំពុងខិតខំបង្កើតទំនាក់ទំនងជាមួយអ្នកជិតខាងហើយ យើងធានាពិភពលោក ពិសេសសហរដ្ឋអាមេរិកថា ទឹកដីអាហ្គានីស្ថាននឹងមិនត្រូវបានប្រឆាំងប្រទេសផ្សេងទៀតឡើយ។
៤- ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនៈ អាហ្គានីស្ថាន នឹងមិនក្លាយជាមជ្ឈមណ្ឌល ផលិតគ្រឿងញៀនប្រភេទណាមួយឡើយ យើងនឹងព្យាយាមលប់បំបាត់អំពើអាក្រក់នេះ ហើយប្រែក្លាយមាតុភូមិរបស់យើង ទៅជាប្រទេសគ្មានគ្រឿងញៀនតែម្តង។
៥- ការពារជនបរទេសៈ សុវត្ថិភាពអ្នកកាសែតនៅក្រុងកាប៊ុល ជាអត្ថិភាពមួយក្នុងចំណោមអត្ថិភាពរបស់ក្រុមតាលីបាន យើងចង់ធានាដល់ពិភពលោកថា ប្រជាជននៅក្រុងកាប៊ុល អ្នកការទូតនិងអង្គការមិនរកប្រាក់ចំណេញ មិនស្ថិតនៅក្រោមការគំរាមកំហែងទេ។
៦- ច្បាប់សារីយ៉ាៈ ត្រង់នេះពួកតាលីបានថា នឹងមិនបោះបង់បំណងរបស់ពួកគេ ក្នុងការរស់នៅក្រោមបង្គាប់នៅក្នុងប្រទេសស្របតាមច្បាប់សារីយ៉ាទេ ហើយថាជាសិទ្ធិដោយសន្តិវិធីរបស់យើងក្នុងការណែនាំច្បាប់ឥស្លាមនៅប្រទេសរបស់យើង។
៧- ស្តីពីសិទ្ធិស្រ្តីៈ សិទ្ធិស្រ្តីនឹងរស់នៅក្រោមច្បាប់សារីយ៉ា តែតាលីបាន បានសន្យាថា នឹងឱ្យស្រ្តីសិក្សានិងធ្វើការ ហើយអញ្ជើញពួកគេចូលរួមនៅក្នុងសកម្មភាពរដ្ឋាភិបាលនាពេលអនាគត តែក្នុងពេលជាមួយគ្នានេះ បានសម្រេចចិត្តណែនាំការអប់រំដាក់នៅដោយឡែកក្នុងប្រទេស។
៨- អំពីការងារអ្នកសារព័ត៌មានៈ យើងធានានឹងរក្សាទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយដែលនឹងផ្តល់ឱកាស ឱ្យធ្វើការដោយសេរី ប៉ុន្តែតាលីបាន នឹងមិនអនុញ្ញាតិឱ្យផ្សព្វផ្សាយមិនគោរព សង្គមអាហ្គានីស្ថាន ផលប្រយោជន៍ជាតិ និងការបង្រៀនរបស់សាសនាឥស្លាមនៅដោយសេរីនោះទេ។
ខាងក្រោមនេះជាមេដឹកនាំកំពូលៗរបស់ក្រុមតាលីបង់៖
១- Haibatullah AKhundzada ជាថ្នាក់ដឹកនាំទី១
២- Abdul Ghani Baradar ស្ថាបនិក ប្រធានផ្នែកនយោបាយក្រុមតាលីបង់ អ្នកចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ជាថ្នាក់ដឹកនាំទី២
៣- Sirajudin Haqqani អនុប្រធានចលនាតាលីបង់ និងជាមេដឹកនាំ Haqqani ជាថ្នាក់ដឹកនាំទី៣
៤- Mullah Haqoob ជាកូនប្រុសលោក Mullah Omar ជាថ្នាក់ដឹកនាំទី៤
ដោយ គង់ សុខឡេង។
ដោយ គង់ សុខឡេង។


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់

យើងបានជោគជ័យក្នុងការដាក់ឈ្មោះ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២»

ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងគណៈកម្មការ កិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងក្រសួងព័ត៌មាន ស្តីពី « កិច្ចការ ប្រពន្ធ័ផ្ស

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់

ឃាត់ខ្លួនម្ចាស់រថយន្តនិងជនជាតិចិនប្រុស៤នាក់កំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ
