Connect with us

ព័ត៌មានជាតិ

ព្រឹកថ្ងៃស្អែកព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន

ភ្នំពេញ៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ព្រះមហាវររាជមាតាជាតិខ្មែរ នឹងយាងទៅពិនិត្យព្រះសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ស្អែកនេះ។

ក្នុងការយាងទៅពិនិត្យព្រះរាជសុខភាពរបស់អង្គម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ នឹងមានការយាងអមដោយ ថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័នសំខាន់ៗរបស់ជាតិ មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចហេង សំរិន ប្រធានរដ្ឋសភា រួមទាំងមន្រ្តីមួយចំនួនផងដែរ។

ចំណែកកិច្ចការរបស់ប្រមុខរដ្ឋកម្ពុជាស្តីទី នឹងធ្លាក់ទៅលើសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់ពីព្រះមហាក្សត្រ អវត្តមាននៅក្នុងប្រទេស៕

Click to comment

Leave a Reply

Your email address will not be published.

Facebook